អ៊ីស្រាអែល និងហាម៉ាស ព្រមព្រៀងគ្នាក្នុងការទទួលយកបទឈប់បាញ់ រយៈពេល ៦០ថ្ងៃថ្មី
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបាន រាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែល និងក្រុមហាម៉ាសបានយល់ព្រមទទួលយក សំណើបទឈប់បាញ់ចុងក្រោយបង្អស់ ដែលដាក់ដោយសហរដ្ឋអាមេរិក។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបង្ហាញពីការត្រៀមខ្លួនរបស់ខ្លួនក្នុងការទទួលយកផែនទីបង្ហាញផ្លូវដែលបង្ហាញដោយបេសកជនពិសេស របស់សហរដ្ឋអាមេរិក Steve Witkoffក្នុងអំឡុងពេលជួបជាមួយសាច់ញាតិរបស់ចំណាប់ខ្មាំងដែលនៅតែស្ថិតក្នុង ការចាប់ឃុំខ្លួនរបស់ពួកហាម៉ាសនៅហ្គាហ្សា។ ប្រព័ន្ធផ្សព្វផ្សាយអារ៉ាប់ ក្រោយមកបានរាយការណ៍ថា ក្រុមហាម៉ាស់ក៏បានទទួលយកកិច្ចព្រមព្រៀង ដើម្បីដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលដែលនៅសេសសល់ ដែលត្រូវបានឃុំខ្លួននៅក្នុងរង្វង់ជាថ្នូរនឹង បទឈប់បាញ់បណ្តោះអាសន្ន។ កាសែត Haaretz បានដកស្រង់សម្តីមន្ត្រីអ៊ីស្រាអែល អនាមិកម្នាក់ដែលនិយាយថា សំណើរបស់ទីក្រុងវ៉ាស៊ីនតោន រំពឹងថានឹងមានការដោះលែងចំណាប់ខ្មាំង ដែលនៅសេសសល់ចំនួន១០នាក់ និងការប្រគល់សាកសពចំនួន ១៨នាក់ ដែលក្រុមហាម៉ាស់កាន់កាប់នៅតំបន់ហ្គាហ្សា ក្នុងរយៈពេលមួយសប្តាហ៍ដែលវានឹងក្លាយទៅ ជាថ្នូរនឹងរដ្ឋាភិបាលរបស់លោក Netanyahu ដើម្បីយល់ព្រមលើបទឈប់បាញ់រយៈពេល ៦០ ថ្ងៃ៕ ប្រែសម្រួល៖ ស៊ុន លី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed