ក្រសួងការពារជាតិចិន ប្រឆាំងយ៉ាងដាច់អហង្កា ចំពោះការលើកឡើង អវិជ្ជមានរបស់អាមេរិក លើប្រទេសចិន ក្នុងកិច្ចសន្ទនា Shangri-La

ប៉េកាំង៖ អ្នកនាំពាក្យយោធាចិន បានសម្តែងការ មិនពេញចិត្តជាខ្លាំង និងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះសុន្ទរកថាអវិជ្ជមានទាក់ទងនឹងប្រទេសចិន ដែលធ្វើឡើង ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ សហរដ្ឋអាមេរិក លោក Pete Hegseth នៅក្នុងកិច្ចប្រជុំលើកទី ២២ នៃកិច្ចសន្ទនា Shangri-La ។ លោក Zhang Xiaogang អ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា ការលើកឡើងរបស់រដ្ឋមន្ត្រី ការពារជាតិអាមេរិក គឺពោរពេញទៅដោយតក្កវិជ្ជា អនុត្តរភាពដែលចាក់ឫសយ៉ាងជ្រៅ ឥរិយាបថសម្លុត និងចិត្តគំនិតសង្រ្គាមត្រជាក់ ហើយជាការរំលោភយ៉ាងធ្ងន់ធ្ងរ លើអធិបតេយ្យភាព និងផលប្រយោជន៍ របស់ប្រទេសចិន ក៏ដូចជាការបំភ្លៃគោលនយោបាយ និងសំណើរបស់ចិនផងដែរ ។ លោកបានឲ្យដឹងថា សុន្ទរកថា នេះក៏មិនយកចិត្តទុកដាក់ ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់ប្រទេសក្នុងតំបន់ដើម្បីការពារវិបុលភាព និងស្ថិរភាព និងដំណើរការប្រឆាំងនឹង សេចក្តីប្រាថ្នារួម របស់ប្រទេសជុំវិញពិភពលោក សម្រាប់សន្តិភាព និងការអភិវឌ្ឍន៍ ។ «យើងមិនពេញចិត្តយ៉ាងខ្លាំង ចំពោះរឿងនេះ ហើយប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះរឿងនេះ» ។ អ្នកនាំពាក្យបានបន្ដថា សហរដ្ឋអាមេរិក បានពង្រឹងការដាក់ពង្រាយយោធារបស់ខ្លួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក … Continue reading ក្រសួងការពារជាតិចិន ប្រឆាំងយ៉ាងដាច់អហង្កា ចំពោះការលើកឡើង អវិជ្ជមានរបស់អាមេរិក លើប្រទេសចិន ក្នុងកិច្ចសន្ទនា Shangri-La