អ៊ុយក្រែនអះអាងថា ខ្លួនបានវាយប្រហារ ធ្វើឱ្យខូចខាត ឬបំផ្លាញយន្តហោះ ទម្លាក់គ្រាប់បែកជាង ៤០ គ្រឿងរបស់រុស្ស៊ី

បរទេស ៖ ការវាយប្រហារ ដោយយន្តហោះ គ្មានមនុស្សបើករបស់អ៊ុយក្រែនដ៏ គួរឱ្យភ្ញាក់ផ្អើល ដែលវាយប្រហារ ទៅលើមូលដ្ឋាន អាកាសរុស្ស៊ីជាច្រើនដែលដាក់យន្តហោះទម្លាក់គ្រាប់បែក យុទ្ធសាស្ត្រ ដែលមានសមត្ថភាពនុយក្លេអ៊ែរ គឺមិនធ្លាប់មានពីមុនមកក្នុងវិសាល ភាពនិងភាព ជឿនលឿនរបស់អ៊ុយក្រែនជាលើកដំបូង បានទៅដល់តំបន់ស៊ីបេរីក្នុងការ វាយប្រហារយ៉ាងធ្ងន់ធ្ងរ ដល់យោធារុស្ស៊ី។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥បានឱ្យដឹងថា អ៊ុយក្រែនបាននិយាយថា យន្តហោះទម្លាក់គ្រាប់បែកជាង ៤០ គ្រឿង ឬប្រហែលមួយភាគបីនៃកងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់រុស្ស៊ី ត្រូវបានខូចខាត ឬ ត្រូវបំផ្លាញ កាលពីថ្ងៃអាទិត្យ បើទោះបីជាទីក្រុងម៉ូស្គូបាននិយាយថា មានតែយន្តហោះប៉ុន្មានគ្រឿងប៉ុ ណ្ណោះដែលត្រូវបានវាយប្រហារ ។ ការ​អះអាង​នេះមិន​អាច​ផ្ទៀងផ្ទាត់​ដោយ​ឯករាជ្យ​បាន​ទេ ហើយ​វីដេអូ​នៃ​ការ​វាយ​ប្រហារ​ដែល​បាន​បង្ហោះ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ សង្គម​បាន​បង្ហាញ​ថា​ មាន​តែ​យន្តហោះទម្លាក់គ្រាប់​បែក​ពីរ​បីគ្រឿងប៉ុណ្ណោះដែលត្រូវ បានរងការវាយប្រហារ។ ប៉ុន្តែការវាយប្រហារនេះបានបង្ហាញ ពីសមត្ថភាពរបស់អ៊ុយក្រែន ក្នុងការវាយលុកគោលដៅដែលសំខាន់ និងមានតម្លៃខ្ពស់គ្រប់ទីកន្លែងនៅ ក្នុងប្រទេសរុស្ស៊ី ដោយបានធ្វើឱ្យមានការអាម៉ាស់ដល់វិមានក្រឹមឡាំង និងធ្វើឱ្យមានការខាតបង់យ៉ាងសំខាន់ ដល់ម៉ាស៊ីនសង្គ្រាមរបស់ទីក្រុងម៉ូស្គូ។ ខណៈពេលដែលអ្នកសរសេរ ប្លុកយោធារុស្ស៊ីមួយ ចំនួនបានប្រៀបធៀបវាទៅនឹងការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើល កាលពីថ្ងៃអាទិត្យ ដ៏អាក្រក់មួយផ្សេងទៀត ទៅនឹង ការវាយប្រហាររបស់ប្រទេសជប៉ុន … Continue reading អ៊ុយក្រែនអះអាងថា ខ្លួនបានវាយប្រហារ ធ្វើឱ្យខូចខាត ឬបំផ្លាញយន្តហោះ ទម្លាក់គ្រាប់បែកជាង ៤០ គ្រឿងរបស់រុស្ស៊ី