បរទេស៖ ភ្ញៀវទេសចរបរទេសពីរនាក់ ត្រូវបានបុរសជនជាតិថៃមួយក្រុមវាយឱ្យសន្លប់ បន្ទាប់ពីបានចោទថា ជនភ្ញៀវទេសចរបរទេសទាំងពីរនាក់នោះ បានបំពានទៅលើស្ត្រីម្នាក់ ខណៈកំពុងស្រវឹងនៅឯកន្លែង រាត្រីមួយក្នុងតំបន់ Patong នៃខេត្ត Phuket។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ឧប្បត្តិហេតុនេះត្រូវបានថតទុក ហើយវីដេអូនេះត្រូវបានបង្ហោះ នៅលើបណ្តាញសង្គម ហើយបានរីករាលដាលកាលពីយប់ថ្ងៃចន្ទ។ ហេតុការណ៍វាយភ្ញៀវទេសចរបរទេសឱ្យសន្លប់នេះ បានកើតឡើងនៅលើផ្លូវ Bangla ដែលជាកន្លែងកម្សាន្តពេលរាត្រីដ៏ពេញនិយមមួយនៅក្នុង Patong ស្រុក Kathu ។ អ្នកទេសចរពីរនាក់ ដែលត្រូវបានគេរាយការណ៍ថា ស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងត្រូវបានគេមើលឃើញថា បានវាយប្រហារស្ត្រីជនជាតិថៃម្នាក់។ សាក្សីបាននិយាយថា បុរសជនជាតិថៃជាច្រើននាក់ដែលនៅក្បែរនោះ បានជួយអន្តរាគមន៍ និងវាយលើអ្នកទេសចរទាំងពីរនាក់នោះ។ វីដេអូរយៈពេល ២២ វិនាទីដែលបង្ហោះដោយទំព័រហ្វេសប៊ុក “โหด จัง ภูเก็ต” បង្ហាញពីពេលដែលបុរសជនជាតិថៃបានស្ទុះទៅវាយជនបរទេសពីរនាក់ ដោយដាល់ និងទាត់ពួកគេរហូតដល់ ដួលទៅនឹងដី។ ខ្សែវីដេអូនេះបានចែកចាយយ៉ាងរហ័ស តាមអ៊ីនធឺណិតដោយទាញបាន ការចាប់អារម្មណ៍យ៉ាងទូលំទូលាយ និងបង្កឱ្យមានការជជែកវែកញែក រកខុសត្រូវផងដែរ៕ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed