កងកម្លាំងពិសេសរុស្ស៊ី សាកល្បងអាវុធឡាស៊ែរ នៅជួរមុខ

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានចេញផ្សាយវីដេអូ នៃអង្គភាព កងកម្លាំង ពិសេសមួយ ដោយប្រើប្រព័ន្ធកាំភ្លើងឡាស៊ែរ ដើម្បីបាញ់ទម្លាក់យន្តហោះ គ្មានមនុស្សបើក (UAV) អ៊ុយក្រែននៅលើជួរមុខ។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីសប្តាហ៍មុន កាសែតរុស្ស៊ី Lenta បានចេញផ្សាយវីដេអូ របស់ទាហានរុស្ស៊ី ប្រតិបត្តិការប្រព័ន្ធអាវុធឡាស៊ែរ ដើម្បីទម្លុះបន្ទះដែកនៅក្នុង តំបន់បើកចំហ ដែលជាក់ស្តែងជាគោលដៅ នៅក្នុងការធ្វើតេស្ត។ វីដេអូបន្ទាប់មកបានកាត់ទៅប្រព័ន្ធឡាស៊ែរ ស្ទាក់ចាប់យានយន្តហោះគ្មាន មនុស្សបើករបស់អ៊ុយក្រែន (UAVs) ចំនួនពីរគ្រឿង ដែលបណ្តាលឱ្យ យន្តហោះនោះផ្ទុះឆេះ និងធ្លាក់ដល់ដី។ ឃ្លីបវីដេអូចុងក្រោយបង្ហាញពីការ បំផ្លិចបំផ្លាញយន្តហោះគ្មានមនុស្សបើក ដែលឃើញមានរន្ធធ្លុះធ្លាយជាច្រើន និងស្នាមរលាកចេញពីឡាស៊ែរ។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី មិនបានបញ្ចេញឈ្មោះ ឬបញ្ជាក់លក្ខណៈពិសេសរបស់ប្រព័ន្ធនេះទេ ប៉ុន្តែបាននិយាយថា ប្រព័ន្ធនេះកំពុងត្រូវ បានប្រើប្រាស់ ដោយកងកម្លាំងពិសេស Nomad និងជាការកែលម្អដ៏សំខាន់ជាង អាវុធឡាស៊ែរប្រឆាំ យន្តហោះគ្មានមនុស្សបើកពីមុន។ ប្រព័ន្ធនេះ​ក៏​ត្រូវ​បាន​បំពាក់​ដោយ​រ៉ាដា​រាង ​ជា​រង្វង់​ដើម្បី​ចាប់​និង​ចង្អុល​បង្ហាញ​គោលដៅ​ដល់ ​ក្រុម​ត្រួតពិនិត្យផងដែរ៕ប្រែសម្រួលៈ ណៃ … Continue reading កងកម្លាំងពិសេសរុស្ស៊ី សាកល្បងអាវុធឡាស៊ែរ នៅជួរមុខ