បេក្ខជន​សេរី​និយមលោក Lee Jae Myung ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​ កូរ៉េខាងត្បូង

សេអ៊ូល ៖ លោក Lee Jae Myung នៃគណបក្សប្រជាធិបតេយ្យសេរី បានឈ្នះការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃអង្គារ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីក្លាយជាអ្នកស្នងតំណែង ប្រធានាធិបតីលោក Yoon Suk Yeol ដែលបានធ្វើឲ្យ ប្រទេសជាតិ មានការបែកបាក់គ្នាដោយការ ដាក់ច្បាប់អាជ្ញាសឹក។ លោក Lee ដែលបានចាញ់លោក Yoon ក្នុងការបោះឆ្នោតឆ្នាំ២០២២ នឹងកាន់តំណែងសម្រាប់អាណត្តិ ៥ឆ្នាំ។  លោកបាន​ប្រាប់​អ្នក​គាំទ្រ​នៅ​ជិត​វិមានរដ្ឋសភា​ថា “ខ្ញុំ​នឹង​បំពេញ​វា​ដោយ​ការ​ប្ដេជ្ញា​ចិត្ត​ ដោយ​មិន​ងាករេ​”។ លោក Lee អាយុ ៦០ឆ្នាំបានឲ្យដឹងថា “សូម្បីតែពេល នយោបាយបែកបាក់ និងអ្នកនយោបាយឈ្លោះគ្នា ក៏ប្រជាជនមិន ត្រូវបែកគ្នាដែរ” លោកបន្ថែមថា “ក្នុងនាមជាប្រធានាធិបតី កាតព្វកិច្ចរបស់ខ្ញុំគឺរួបរួម មិនមែនគ្រប់គ្រងទេ។ ខ្ញុំនឹងក្លាយជាប្រធានាធិបតី មិនមែនអំណាចទេ ប៉ុន្តែជាការរួបរួម” ។ តំណែងប្រធានាធិបតីនៅទំនេរចាប់តាំងពីថ្ងៃទី៤ ខែមេសា នៅពេលដែលលោក Yoon ត្រូវបានដកចេញពីតំណែង បន្ទាប់ពីសេចក្តីសម្រេច របស់តុលាការធម្មនុញ្ញ ដែលបានតម្កល់ការចោទប្រកាន់ របស់សភាជុំវិញការប្រកាសច្បាប់ អាជ្ញាសឹករបស់លោក កាលពីក្នុងខែធ្នូ។ … Continue reading បេក្ខជន​សេរី​និយមលោក Lee Jae Myung ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​ កូរ៉េខាងត្បូង