បរទេស៖ គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបាននិយាយថា សកម្មភាពថ្មីៗនៃការបំផ្លិចបំផ្លាញផ្លូវរថភ្លើង នៅក្នុងតំបន់ Bryansk និង Kursk របស់រុស្ស៊ីគឺជា “ការវាយប្រហារភេរវកម្ម” ដែលត្រូវបានគ្រោងទុកដោយអ៊ុយក្រែន ដើម្បីបណ្តាលឱ្យមានជនស៊ីវិល ស្លាប់ច្រើនបំផុត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ឧប្បត្តិហេតុទាំងពីរ បានកើតឡើងនៅល្ងាចថ្ងៃសៅរ៍ និងព្រឹកថ្ងៃអាទិត្យ ។ ក្នុងករណីទី១ គឺ ស្ពានមួយបានធ្លាក់នៅពីមុខរថភ្លើងដឹកអ្នកដំណើរ ដែលកំពុងធ្វើដំណើរក្នុងតំបន់ Bryansk ។ ឧប្បត្តិហេតុទីពីរបានកើតឡើង នៅក្នុងតំបន់ Kursk នៅពេលដែលស្ពានផ្លូវដែកមួយ បានបាក់រលំនៅក្រោមរថភ្លើង ដឹកទំនិញដែលកំពុងធ្វើដំណើរ។ ជាសរុបមនុស្ស ៧ នាក់បានស្លាប់ និង ១១៣ នាក់បានរងរបួស ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបាននិយាយថា ទីក្រុងម៉ូស្គូកំពុងចាត់ទុកសកម្មភាពបំផ្លិចបំផ្លាញទាំងពីរថា ជា “ការវាយប្រហារភេរវកម្ម”។ មុននេះ សារព័ត៌មានរុស្ស៊ី Kommersant បានរាយការណ៍ថា អ្នកស៊ើបអង្កេតជឿថា អ្នកប្រព្រឹត្ត គឺ ទំនងជាប្រើប្រាស់ឧបករណ៍បំផ្ទុះ C-4 … Continue reading ទីក្រុងមូស្គូសន្និដ្ឋានថា ការបំផ្ទុះគ្រាប់បែក នៅផ្លូវរថភ្លើងនៅតំបន់ Bryansk និង Kursk របស់រុស្ស៊ី គឺជាការវាយប្រហារភេរវកម្ម របស់អ៊ុយក្រែន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed