អង់គ្លេស នឹងផ្គត់ផ្គង់យន្តហោះ គ្មានមនុស្សបើក ១០០.០០០គ្រឿង ដល់អ៊ុយក្រែន

បរទេស ៖ ចក្រភពអង់គ្លេស បានសន្យាផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកថ្មីចំនួន ១០០.០០០ គ្រឿងដល់អ៊ុយក្រែនត្រឹមខែមេសា ឆ្នាំ ២០២៦ បន្ថែមពីលើ យន្តហោះគ្មានមនុស្ស បើកចំនួន ១០.០០០គ្រឿង ដែលខ្លួនបានបញ្ជូនកាលពីឆ្នាំមុន ។ សេចក្តីប្រកាសនេះស្របគ្នា នឹងការពិនិត្យឡើងវិញ នូវយុទ្ធសាស្ត្រការពារជាតិដែលទើបនឹងដាក់បង្ហាញរបស់ចក្រភពអង់គ្លេស ដែលស្នើរសុំឱ្យមានវិធានការ ដើម្បីបំពាក់អាវុធដល់យោធាខ្លួន ដោយគិតពីអ្វីដែលខ្លួនលាបពណ៌ ជាការគំរាមកំហែង ដែលបង្កឡើងដោយរុស្ស៊ី ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីក្រុងឡុងដ៍បានត្រៀមថវិកាចំនួន ៤៧០ លានដុល្លារដុល្លារ ពីកញ្ចប់យោធាអ៊ុយក្រែនចំនួន ៤,៥ ពាន់លានផោន ដើម្បីផ្តល់មូលនិធិ ដល់ការដឹកជញ្ជូនយន្តហោះគ្មានមនុស្សបើកថ្មី ទៅកាន់ទីក្រុងគៀវ , នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលកាលពីថ្ងៃពុធ ។ រដ្ឋមន្ត្រីការពារជាតិ ចក្រភពអង់គ្លេស លោក John Healey ត្រូវបានគេរំពឹងថា នឹងរៀបរាប់លម្អិតអំពីគំនិតផ្តួចផ្តើមនេះ នៅឯកិច្ចប្រជុំក្រុមទំនាក់ទំនងអ៊ុយក្រែន នាពេលខាងមុខនៅទីក្រុងព្រុចសែល ។ ទីក្រុងឡុងដ៍បាននិយាយថា “កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន បានបង្ហាញពីប្រសិទ្ធភាព … Continue reading អង់គ្លេស នឹងផ្គត់ផ្គង់យន្តហោះ គ្មានមនុស្សបើក ១០០.០០០គ្រឿង ដល់អ៊ុយក្រែន