រដ្ឋមន្ត្រីក្រសួងការពារជាតិថៃថា ប្រទេសថៃមិនទទួលស្គាល់យុត្តាធិការ របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Phumtham Wechayachai កាលពីថ្ងៃពុធបានអះអាងសារជាថ្មីអំពីគោលនយោបាយរបស់ប្រទេសថៃ ក្នុងការមិនទទួលស្គាល់យុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេស។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ទាក់ទងនឹងសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលនាពេលថ្មីៗនេះ ស្តីពីការដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា តាមរយៈយន្តការបីដែលមានស្រាប់ លោក Phumtham បាននិយាយថា សេចក្តីប្រកាសនេះបានឆ្លុះបញ្ចាំងពីគោលជំហរឯកភាពរបស់ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) កងទ័ពភូមិន្ទថៃ និងក្រសួងការបរទេស និងតំណាងឱ្យជំហរផ្លូវការរបស់រដ្ឋាភិបាល។ សេចក្តីថ្លែងការណ៍បានអះអាងជាថ្មីអំពីអធិបតេយ្យភាពជាតិរបស់ប្រទេសថៃ ភាពមិនអាចរំលោភបំពានបាននៃបូរណភាពទឹកដី និងសិទ្ធិស្របច្បាប់របស់ខ្លួន ខណៈដែលលោកសង្កត់ធ្ងន់ថា ជម្លោះត្រូវតែដោះស្រាយដោយសន្តិវិធី និងអហិង្សា។ លោកបានបន្តថា រដ្ឋាភិបាលកំពុងដំណើរការដោយផ្អែកលើអង្គហេតុ និងពិធីការដែលត្រូវបានបង្កើត មិនមែនជាអារម្មណ៍ ឬសម្ពាធពីក្រុមណាមួយទេ។ លោក Phumtham ក៏បានបញ្ជាក់ផងដែរថា ប្រទេសថៃកំពុងធ្វើការដើម្បីរក្សាជម្លោះ កុំឱ្យកើនឡើងដល់កម្រិតនៃតុលាការ ICJ ដោយផ្តោតលើការគ្រប់គ្រងចំណុចតានតឹង និងប្រកាន់ខ្ជាប់នូវអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ 2000 រវាងប្រទេសទាំងពីរ ដែលលោកបាននិយាយថា ផ្តល់នូវភាពស្មោះត្រង់ក្នុងការដោះស្រាយ៕ ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed