កងទ័ពជើងគោក កងទ័ពជើងទឹក និងទ័ពអាកាសរបស់ថៃ ត្រៀមដាក់ពង្រាយភ្លាមៗ បន្ទាប់ពីទទួលបទបញ្ជាពីរដ្ឋាភិបាល

បរទេស៖ មេទ័ពជើងទឹកថៃ បាននិយាយនៅថ្ងៃសុក្រនេះថា កងទ័ពជើងគោក កងទ័ពជើងទឹក និងទ័ពអាកាសថៃ ត្រៀមដាក់ពង្រាយទ័ពទៅកាន់តំបន់ Chong Bok ក្នុងខេត្ត Ubon Ratchathani ភ្លាមៗ បន្ទាប់ពីទទួលបានបញ្ជាពីរដ្ឋាភិបាល ។ យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកឧត្តមនាវីឯក Jirapol Wongwit បានធ្វើសេចក្តីថ្លែងការណ៍នេះ បន្ទាប់ពីភាពតានតឹងកើនឡើង នៅតាមព្រំដែនថៃ-កម្ពុជា ។ ទាក់ទិននឹងរបាយការណ៍ របស់កងទ័ពជើងទឹកកម្ពុជា ធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅជិតកោះកូគុត ក្នុងប្រទេសថៃនោះ លោកបានកត់សម្គាល់ថា កងកម្លាំងទ័ពជើងទឹក របស់កម្ពុជា មិនបានធ្វើសមយុទ្ធបែបនេះ អស់រយៈពេលជាយូរមកហើយ ។ លោកបានជំរុញសាធារណជន កុំឲ្យមានការភ័យខ្លាច ចំពោះសកម្មភាពយោធាថ្មីៗរបស់កម្ពុជា ដោយពន្យល់ថា ប្រទេសថៃ ធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ និងបានបើកវគ្គហ្វឹកហ្វឺន តាំងពីដើមឆ្នាំមក ។ ទាំងនោះរួមមានសមយុទ្ធជើងគោក នៅខេត្តណារ៉ាធីវ៉ាត់ និងសមយុទ្ធបាញ់គ្រាប់ពិតនៅសមុទ្រ Andaman។ លោកបានពន្យល់ថា … Continue reading កងទ័ពជើងគោក កងទ័ពជើងទឹក និងទ័ពអាកាសរបស់ថៃ ត្រៀមដាក់ពង្រាយភ្លាមៗ បន្ទាប់ពីទទួលបទបញ្ជាពីរដ្ឋាភិបាល