លោក ដូណាល់ ត្រាំ បញ្ជូនទាហានឆ្មាំជាតិ ២០០០នាក់​ ទៅកាន់ទីក្រុង Los Angeles ដើម្បីដោះស្រាយការតវ៉ា អន្តោប្រវេសន៍

ឡូសអេនជឺលេស ៖ សេតវិមានអាមេរិកបានឲ្យដឹងថា យ៉ាងហោចណាស់បុគ្គលិកឆ្មាំជាតិចំនួន ២.០០០ នាក់ នឹងត្រូវដាក់ពង្រាយជា ការឆ្លើយតបទៅនឹងការតវ៉ាជុំវិញការវាយឆ្មក់របស់សហព័ន្ធអន្តោប្រវេសន៍នៅទីក្រុងឡូសអេន​ជឺលេស រដ្ឋកាលីហ្វ័រញ៉ា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លេខាធិការសារព័ត៌មានសេតវិមានលោកស្រី Karoline Leavitt បានឲយដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ហ្វូងមនុស្សហឹង្សា” បានវាយប្រហារទៅលើមន្ត្រីអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ (ICE) របស់សហរដ្ឋអាមេរិក និងភ្នាក់ងារអនុវត្តច្បាប់សហព័ន្ធផ្សេងទៀត ដែលធ្វើប្រតិបត្តិការនិរទេសនៅក្នុងទីក្រុង Los Angeles ។ លោកស្រី Leavitt បានលើកឡើងថា “បន្ទាប់ពីមានអំពើហឹង្សានេះ មេដឹកនាំគណបក្សប្រជាធិបតេយ្យ ដែលមិនចេះឆ្អែតឆ្អន់របស់រដ្ឋកាលីហ្វ័រញ៉ា បានទម្លាក់ការទទួលខុសត្រូវទាំងស្រុង ដើម្បីការពារពលរដ្ឋរបស់ពួកគេ។ នោះហើយជាមូលហេតុដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើអនុស្សរណៈរបស់ប្រធានាធិបតីដោយដាក់ពង្រាយឆ្មាំជាតិចំនួន ២,០០០ នាក់ ដើម្បីដោះស្រាយភាពគ្មានច្បាប់ទម្លាប់ ដែលត្រូវបានអនុញ្ញាតឱ្យបង្កភាពចលាចល” ។ លោក ត្រាំ បានឲ្យដឹងនៅក្នុងអនុស្សរណៈរបស់ប្រធានាធិបតីថា “សមាជិក និងអង្គភាពនៃឆ្មាំជាតិ ដែលត្រូវបានហៅឱ្យចូលបម្រើការសហព័ន្ធ ត្រូវមានបុគ្គលិកឆ្មាំជាតិយ៉ាងហោចណាស់ ២,០០០ នាក់ ហើយរយៈពេលនៃកាតព្វកិច្ចត្រូវមាន ៦០ ថ្ងៃ ឬតាមការសំរេចចិត្តរបស់រដ្ឋមន្រ្តីការពារជាតិ” ។ … Continue reading លោក ដូណាល់ ត្រាំ បញ្ជូនទាហានឆ្មាំជាតិ ២០០០នាក់​ ទៅកាន់ទីក្រុង Los Angeles ដើម្បីដោះស្រាយការតវ៉ា អន្តោប្រវេសន៍