បារាំងចង់ផលិតយន្តហោះគ្មានមនុស្សបើកនៅក្នុងប្រទេសអ៊ុយក្រែន ចំពេលទីក្រុងគៀវបង្កើនការវាយលុកលើរុស្ស៊ីតាមដែនអាកាស

បរទេស៖ ទីក្រុងប៉ារីសកំពុងជំរុញក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ប្រទេសបារាំង គឺក្រុមហ៊ុន Renault ដើម្បីបង្កើតប្រតិបត្តិការផលិតយន្តហោះគ្មានមនុស្សបើកយោធា នៅក្នុងប្រទេសអ៊ុយក្រែន។ ការប្រកាសនេះធ្វើឡើងខណៈក្រុងកៀវបង្កើនការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមហ៊ុន Renault បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយជាច្រើន រួមទាំង Reuters កាលពីថ្ងៃអាទិត្យថា “យើងត្រូវបានទាក់ទងដោយក្រសួងការពារជាតិអំពីលទ្ធភាពនៃការផលិតយន្តហោះគ្មានមនុស្សបើក” ។ ទោះបីជា “ការពិភាក្សា” លើបញ្ហានេះបានកើតឡើងក៏ដោយ ក្រុមហ៊ុនបានទទូចថា “មិនមានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងនៅក្នុងដំណាក់កាលនេះទេ” ហើយថាខ្លួនកំពុងរង់ចាំព័ត៌មានលម្អិតបន្ថែមពីក្រសួងការពារជាតិ។ រដ្ឋមន្ត្រីការពារជាតិបារាំងលោក Sebastien Lecornu នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ LCI បានបង្ហាញផែនការនេះជាលើកដំបូងកាលពីថ្ងៃសុក្រ ដោយពណ៌នាថា វាជា “ភាពជាដៃគូដែលមិនធ្លាប់មានពីមុនមក” ។ France Info បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុន Renault អាចត្រូវបានប្រគល់ភារកិច្ចឱ្យបង្កើតរោងចក្រដំឡើងយន្តហោះគ្មានមនុស្សបើក “ពីរបីរយគីឡូម៉ែត្រពីជួរមុខ” នៅក្នុងប្រទេសអ៊ុយក្រែន ។ យោងតាមកាសែត Ouest-France គម្រោងនេះក៏អាចពាក់ព័ន្ធនឹងក្រុមហ៊ុន Delair ដែលជាក្រុមហ៊ុនផលិតយន្តហោះគ្មានមនុស្សបើកដែលមានមូលដ្ឋាននៅទីក្រុង Toulouse ដែលផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើក (UAVs) សម្រាប់ការឃ្លាំមើលព្រំដែន … Continue reading បារាំងចង់ផលិតយន្តហោះគ្មានមនុស្សបើកនៅក្នុងប្រទេសអ៊ុយក្រែន ចំពេលទីក្រុងគៀវបង្កើនការវាយលុកលើរុស្ស៊ីតាមដែនអាកាស