លោក Trump ដាក់ពង្រាយទាហានម៉ារីន ៧០០ នាក់ និង ឆ្មាំជាតិ ៤.០០០ នាក់ ទៅកាន់ទីក្រុង Los Angeles

បរទេស៖ យោធាអាមេរិកនឹង ដាក់ពង្រាយទាហាន ម៉ារីនប្រមាណ ៧០០ នាក់ជាបណ្ដោះអាសន្នទៅកាន់ទីក្រុង Los Angeles ។ យោធាទាំងនោះអាច​មក​ដល់​ នៅពេលយប់ ហើយ​ប្រចាំការរហូត​ ដល់​យ៉ាង​ហោច​ណាស់​ថ្ងៃ​ពុធ នៅ​ពេល​ទាហាន​ឆ្មាំ​ជាតិ​ច្រើន ​ទៀត​មក​ដល់ ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ភាពតានតឹងបានកើនឡើង ចាប់តាំងពីលោក Trump បានធ្វើឱ្យឆ្មាំជាតិ សកម្ម កាលពីថ្ងៃសៅរ៍ បន្ទាប់ពីការតវ៉ាតាមដងផ្លូវ បានផ្ទុះឡើងជាការឆ្លើយ តបទៅនឹងការវាយឆ្មក់ ជនអន្តោប្រវេសន៍នៅ ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា។ មន្ទីរបញ្ចកោណបានបញ្ជាក់កាលពីថ្ងៃចន្ទថា ទាហានឆ្មាំជាតិចំនួន ២.០០០ នាក់នឹងកើនឡើងទ្វេដងដល់ ៤.០០០ នាក់។ លោក Trump បាននិយាយកាលពីថ្ងៃចន្ទថា លោកមានអារម្មណ៍ថា លោកគ្មានជម្រើសអ្វីក្រៅពីការបង្កើន កម្រិតនៃកងកម្លាំង ដើម្បីការពារអំពើហឹង្សា ពីការរីករាលដាលចេញពីការគ្រប់គ្រង។ កាលពីល្ងាចថ្ងៃចន្ទ ប៉ូលិសបាន ចាប់ផ្តើមបំបែកបាតុកររាប់រយនាក់ ដែលបានប្រមូលផ្តុំគ្នា នៅខាងក្រៅ មជ្ឈមណ្ឌលឃុំឃាំង សហព័ន្ធ … Continue reading លោក Trump ដាក់ពង្រាយទាហានម៉ារីន ៧០០ នាក់ និង ឆ្មាំជាតិ ៤.០០០ នាក់ ទៅកាន់ទីក្រុង Los Angeles