ប៉ូលិសថៃ ចាប់ខ្លួនជនសង្ស័យ១២ នាក់ រកឃើញកាំភ្លើង ១៨ ដើម និងគ្រាប់ជាង ៣០.០០០ គ្រាប់
បរទេស ៖ ប៉ូលិសថៃ បាននិយាយកាលពីថ្ងៃអង្គារថា ជនសង្ស័យចំនួន ១២ នាក់ត្រូវបានចាប់ខ្លួនជាមួយនឹងកាំភ្លើងចំនួន ១៨ ដើម និងគ្រាប់ជាង ៣០.០០០ គ្រាប់ ដែលត្រូវបានរឹបអូស ជាផ្នែកមួយ នៃការបង្រ្កាបទូទាំង ប្រទេសលើការ ជួញដូរអាវុធខុសច្បាប់ ។ ឧត្តមសេនីយ៍ទោ Wittaya Sriprasertparb មេបញ្ជាការ ផ្នែកបង្ក្រាបឧក្រិដ្ឋកម្ម (CSD) បាននិយាយថា ជនសង្ស័យ ដែលមានអាយុចន្លោះពី ២០ឆ្នាំ ទៅ ៥០ ឆ្នាំត្រូវបានចាប់ខ្លួនក្នុងអំឡុង ពេលប្រតិបត្តិការនៅទីក្រុងបាងកក និងខេត្តផ្សេងទៀត កាលពីសប្តាហ៍មុននេះ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ការបង្រ្កាបនេះ បានធ្វើឡើងបន្ទាប់ពីយុទ្ធនាការ ថ្នាក់ជាតិមួយដែលត្រូវបានចាប់ផ្តើមនៅថ្ងៃទី២១ ខែមីនាក្នុងគោលបំណង ដើម្បីរុះរើបណ្តាញ ឧក្រិដ្ឋជន ក្រុមម៉ាហ្វីយ៉ា និងក្រុមប្រដាប់អាវុធ ។ លោកបានបន្តថា យុទ្ធនាការនោះ នាំឲ្យមានការឆ្មក់ចូលចំនួន ៣២ ករណី … Continue reading ប៉ូលិសថៃ ចាប់ខ្លួនជនសង្ស័យ១២ នាក់ រកឃើញកាំភ្លើង ១៨ ដើម និងគ្រាប់ជាង ៣០.០០០ គ្រាប់
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed