រដ្ឋមន្ត្រីការពារជាតិ អាមេរិកប្រកាសថា អាមេរិកនឹងកាត់ផ្តាច់ជំនួយ មួយចំនួនចេញពីអ៊ុយក្រែន

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីក្រសួងការពារជាតិ អាមេរិក លោក Pete Hegseth បាននិយាយថា សេតវិមាននឹងកាត់បន្ថយថវិកាយោធា សម្រាប់អ៊ុយក្រែន ខណៈដែលរដ្ឋបាល របស់ប្រធានាធិបតីអាមេរិក Donald Trump ស្វែងរកដំណោះស្រាយដោយ សន្តិវិធីចំពោះជម្លោះនេះ។ មេដឹកនាំមន្ទីរប៉ង់តាហ្គោនរូបនេះ បានធ្វើសេចក្តីថ្លែងការណ៍នេះនៅចំពោះមុខ គណៈកម្មាធិការរៀបចំសភា ក្នុងសភាកាលពីថ្ងៃអង្គារ។លោកHegseth បាននិយាយនៅពេលត្រូវបានសួរ អំពីការផ្តល់មូលនិធិជំនួយយោធា នាពេលខាងមុខសម្រាប់អ៊ុយក្រែនថា វាគឺជាការកាត់បន្ថយថវិកាទាំងនេះ ហើយ។ លោក Trump បានធ្វើការឆ្ពោះ ទៅរកការចរចាបញ្ចប់ជម្លោះអ៊ុយក្រែន និងបានភ្ជាប់ទំនាក់ទំនងការ ទូតឡើងវិញជាមួយរុស្ស៊ី ។ ចាប់តាំងពីលោកចូលកាន់តំណែងក្នុងខែមករា ទីក្រុងមូស្គូ និងក្រុងគៀវបានចាប់ផ្តើម កិច្ចចរចាដោយផ្ទាល់ឡើងវិញជាលើកដំបូងចាប់ តាំងពីឆ្នាំ២០២២ នៅពេលដែលអ៊ុយក្រែន បានចាកចេញពីការចរចា លើកដំបូងនៅទីក្រុងអ៊ីស្តង់ប៊ុលដោយឯកតោភាគី។ លោក Hegseth បានមានប្រសាសន៍ថា ៖ ការចរចាដោយសន្តិវិធីគឺស្ថិតនៅក្នុងផលប្រយោជន៍ល្អបំផុតរបស់ភាគីទាំងពីរ និងផលប្រយោជន៍របស់ប្រទេសជាតិរបស់យើង ជាពិសេសជាមួយនឹងផល ប្រយោជន៍ប្រកួតប្រជែង ទាំងអស់នៅជុំវិញពិភពលោក។ គួរឲ្យដឹងដែរថា រដ្ឋបាលលោក Trump … Continue reading រដ្ឋមន្ត្រីការពារជាតិ អាមេរិកប្រកាសថា អាមេរិកនឹងកាត់ផ្តាច់ជំនួយ មួយចំនួនចេញពីអ៊ុយក្រែន