លោក Putin៖ ប្រទេសរុស្ស៊ី គឺជាអ្នកដែលមានអាវុធនុយក្លេអ៊ែរ ទំនើបបំផុតរបស់ពិភពលោក
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា ប្រទេសរុស្ស៊ីមានអាវុធនុយក្លេអ៊ែរទំនើបបំផុតនៅក្នុងពិភពលោក ដោយធានានូវអធិបតេយ្យភាពរបស់ប្រទេស និងតុល្យភាពអំណាចពិភពលោក។ ថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំរដ្ឋាភិបាល ស្តីពីកម្មវិធីអាវុធជាតិកាលពីថ្ងៃពុធ លោកបានជំរុញឱ្យ ការយកចិត្តទុកដាក់ពិសេស ចំពោះការបន្តនៃការអភិវឌ្ឍន៍នុយក្លេអ៊ែររបស់ប្រទេស។ Nuclear triad គឺជាពាក្យដែលប្រើដើម្បីពិពណ៌នា អំពីការរួមបញ្ចូលគ្នានៃប្រភេទមីស៊ីលឆ្លងទ្វីប ដែលមានមូលដ្ឋានលើដី ប្រភេទមីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹក និងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ ដែលសុទ្ធតែអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរបានទាំងអស់។ ប្រព័ន្ធសព្វាវុធទាំងនេះនឹងអាចធានាថាកម្លាំងនុយក្លេអ៊ែរ របស់ប្រទេសមួយមិនអាចត្រូវបានបំផ្លាញ ក្នុងការវាយប្រហាររំសាយអាវុធលើកដំបូងឡើយ។ លោកប្រធានាធិបតីបានប្រាប់អង្គប្រជុំថា ៖ឥឡូវនេះចំណែកនៃប្រព័ន្ធសព្វាវុធ និងឧបករណ៍ទំនើបៗនៅក្នុងកងកម្លាំងនុយក្លេអ៊ែរ ជាយុទ្ធសាស្ត្ររបស់យើងបានដល់ទៅ ៩៥ភាគរយទៅហើយហើយ លោកប្រធានាធិបតីបានប្រាប់អង្គប្រជុំដោយបន្ថែមថា រុស្ស៊ីកំពុងធ្វើឱ្យមាន វឌ្ឍនភាពល្អនៅក្នុងកិច្ចការងារនេះខ្លាំងណាស់៕ ប្រែសម្រួល៖ ស៊ុន លី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed