បរទេស៖ សមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាធិបតេយ្យលោក Alex Padilla ត្រូវបានរុញច្រាន បង្ខំក្រាបនៅលើដី និងចាប់ដាក់ខ្នោះដៃដោយសន្តិសុខ បន្ទាប់ពីលោកបានព្យាយាមសួរសំណួរ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ដែលធ្វើឡើងដោយរដ្ឋមន្ត្រីសន្តិសុខមាតុភូមិលោកស្រី Kristi Noem អំពីការវាយឆ្មក់លើជនអន្តោប្រវេសន៍ ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Padilla បាននិយាយក្នុងអំឡុងពេលសន្និសីទកាសែតក្នុងទីក្រុង Los Angeles ដែលលោកស្រី Kristi Noem កំពុងពិភាក្សាអំពីការតវ៉ាក្នុងទីក្រុងជុំវិញការបង្រ្កាបអន្តោប្រវេសន៍របស់ប្រធានាធិបតី Donald Trump ថា៖ «ខ្ញុំជាសមាជិកព្រឹទ្ធសភា Alex Padilla។ ខ្ញុំមានសំណួរសម្រាប់លោកស្រីរដ្ឋមន្រ្តី។ លោក Padilla អាយុ ៥២ ឆ្នាំបាននិយាយទៅកាន់ភ្នាក់ងារសន្តិសុខ មុនពេលលោកត្រូវបានគេនាំចេញពីបន្ទប់ថា “កុំប៉ះខ្ញុំ” ។ វីដេអូដែលចែករំលែកដោយ Padilla បង្ហាញពីអ្វីដែលបានកើតឡើងបន្ទាប់ គឺ ភ្នាក់ងារបីនាក់បានរុញគាត់ទៅលើដី ហើយដាក់ខ្នោះដៃរបស់គាត់ នៅពីក្រោយខ្នង ។ រ៉យទ័រ មិនអាចបញ្ជាក់ពីភាពពិតនៃវីដេអូបានភ្លាមៗទេ៕ប្រែសម្រួលៈ … Continue reading សមាជិកព្រឹទ្ធសភា អាមេរិកមកពីគណបក្ស ប្រជាធិបតេយ្យ ត្រូវសន្តិសុខ ចាប់វាយខ្នោះទៅក្រោយ បន្ទាប់ពីសួរសំណួរ ទៅរដ្ឋមន្ត្រីសន្តិសុខមាតុភូមិ អំពីការវាយឆ្មក់ លើជនអន្តោប្រវេសន៍
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed