សារព័ត៌មាន Axios ៖ អ៊ីស្រាអែល បបួលអាមេរិក ឱ្យវាយប្រហារទៅលើអីរ៉ង់

បរទេស ៖ ទីក្រុងហ្សេរុយសាឡឹម ខាងលិច បានស្នើឱ្យសេតវិមានចូលរួម ក្នុងយុទ្ធនាការយោធារបស់ខ្លួន ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ក្នុងគោលបំណង ដើម្បីលុបបំបាត់កម្មវិធីនុយក្លេអ៊ែរ របស់ទីក្រុងតេអេរ៉ង់ , នេះបើយោងតាមប្រភពពីមន្ត្រីអ៊ីស្រាអែលពីរនាក់ ដែលដកស្រង់ដោយសារព័ត៌មាន Axios ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមអគ្គនាយកដ្ឋានថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi បានឱ្យដឹងថា ទីតាំងនៅពីលើដីជាច្រើនកន្លែង ក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងទីតាំងនៅ Natanz និង Esfahan ត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារ របស់អ៊ីស្រាអែលនាពេលថ្មីៗនេះ ។ អ៊ីស្រាអែលបានពណ៌នាប្រតិបត្តិការនេះថា ជាវិធានការការពារក្រុងតេអេរ៉ង់ពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ ចំណែក អ៊ីរ៉ង់បានបដិសេធជានិច្ចថា ខ្លួនគ្មានចេតនាធ្វើដូច្នេះនោះទេ ។ លោក Grossi បាននិយាយថា រដ្ឋាភិបាលអ៊ីរ៉ង់ ក៏បានជូនដំណឹងដល់លោកថា រោងចក្រចម្រាញ់ Fordow នៅជិតទីក្រុង Qom ដែលជាទីតាំងមានកំពែងរឹងមាំ ដែលសាងសង់ជ្រៅនៅខាងក្នុងភ្នំនោះ ត្រូវបានគេកំណត់គោលដៅ ប៉ុន្តែមិនមានការចង្អុលបង្ហាញ … Continue reading សារព័ត៌មាន Axios ៖ អ៊ីស្រាអែល បបួលអាមេរិក ឱ្យវាយប្រហារទៅលើអីរ៉ង់