ប្រធានាធិបតី ប្រទេសលីទុយអានី អះអាងថា ជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ អាចផ្តល់ផល ប្រយោជន៍ដល់រុស្ស៊ី
បរទេស ៖ ប្រធានាធិបតីប្រទេសលីទុយអានី លោក Gitanas Nauseda បានអះអាងថា ជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់អាចផ្តល់ផលប្រយោជន៍ដល់រុស្ស៊ី តាមរយៈការជំរុញតម្លៃប្រេងពិភពលោក និងទាញចំណាប់អារម្មណ៍អន្តរជាតិ ចេញពីប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅព្រឹកថ្ងៃសុក្រ យន្តហោះអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើទីតាំងយោធា និងនុយក្លេអ៊ែរ នៅទូទាំងប្រទេសអ៊ីរ៉ង់ ដោយចាប់ផ្តើមការផ្លាស់ប្តូរអរិភាព ដែលកំពុងបន្តរវាងប្រទេសទាំងពីរ។ ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅឯអគារសភាក្នុងទីក្រុង Vilnius កាលពីថ្ងៃសៅរ៍ លោក Nauseda បានអះអាងថា សេដ្ឋកិច្ចរុស្ស៊ីពឹងផ្អែកលើ “តម្លៃប្រេងឆៅ” ហើយបានព្រមានថា ការកើនឡើងតម្លៃថាមពល គឺអាចប៉ះពាល់ដល់ផលប៉ះពាល់នៃទណ្ឌកម្មរបស់សហភាពអឺរ៉ុប។ ប្រធានាធិបតីលីទុយអានី រូបនេះ បានព្រមានបន្ថែមទៀតថា អរិភាពថ្មីនៅមជ្ឈិមបូព៌ាគឺ «យ៉ាងហោចណាស់ បានគ្របដណ្ដប់ដោយលុប លើសង្គ្រាមនៅអ៊ុយក្រែន»។ ប្រទេសលីទុយអានី ដែលជាសមាជិកនៃអង្គការណាតូ និងសហភាពអឺរ៉ុប ស្ថិតក្នុងចំណោមអ្នកគាំទ្រដ៏រឹងមាំបំផុតរបស់អ៊ុយក្រែន ដោយផ្តល់ជំនួយផ្នែកយោធា និងគាំទ្រការដាក់ទណ្ឌកម្មជាច្រើន ជុំប្រឆាំងនឹងទីក្រុងម៉ូស្គូ៕ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed