បរទេស៖ អ៊ីស្រាអែលបានព្រមាន ប្រជាជនរាប់សែននាក់ ឱ្យជម្លៀសចេញពីកណ្តាលរដ្ឋធានីអ៊ីរ៉ង់ ខណៈយុទ្ធនាការផ្លូវអាកាសរបស់អ៊ីស្រាអែល លើក្រុងតេហេរ៉ង់ ហាក់ដូចជានឹងត្រូវពង្រីក នៅថ្ងៃទីបួននៃជម្លោះ ដែលកាន់តែតានតឹង។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ពិធីករទូរទស្សន៍អ៊ីរ៉ង់ម្នាក់ បានរត់ចេញពីស្ទូឌីយ៉ូ អំឡុងពេលការផ្សាយផ្ទាល់ ខណៈដែលគ្រាប់បែកបានធ្លាក់ លើទីស្នាក់ការរបស់ស្ថានីយ៍ ទូរទស្សន៍រដ្ឋរបស់ប្រទេសនេះ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារ គំរាមកំហែងមួយ នៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយ សង្គមរបស់លោក នៅថ្ងៃច័ន្ទ ដោយអំពាវនាវឱ្យមានការជម្លៀសខ្លួនចេញពីទីក្រុង តេហេរ៉ង់ ជាបន្ទាន់។ លោក ត្រាំ បានសរសេរថា “អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបានទេ” ដោយបន្ថែមថា “មនុស្សគ្រប់គ្នាគួរតែជម្លៀសទីក្រុង តេហេរ៉ង់ ជាបន្ទាន់!” លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Karoline Leavitt បាននិយាយ នៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមភ្លាមៗបន្ទាប់ពីការបង្ហោះ របស់លោក ត្រាំ ថា គាត់នឹងវិលត្រឡប់ពីកិច្ចប្រជុំកំពូល G7 នៅប្រទេសកាណាដាមួយ ថ្ងៃមុនដោយសារតែជម្លោះកាន់តែខ្លាំងឡើងរវាង៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed