នាយករដ្ឋមន្ត្រី អ៊ីស្រាអែល មិនច្រានចោល ចំពោះលទ្ធភាព នៃការធ្វើឃាត ទៅលើមេដឹកនាំកំពូលអ៊ីរ៉ង់ Ali Khamenei

បរទេស ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានលើកឡើងអំពីលទ្ធភាព នៃការប៉ុនប៉ងសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ Ali Khamenei ខណៈដែលការប៉ះទង្គិចគ្នា រវាងប្រទេសទាំងពីរ នៅតែបន្តកើនឡើង ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា អ៊ីស្រាអែល និងអ៊ីរ៉ង់ បាននិងកំពុងវាយប្រហារគ្នាទៅវិញទៅមក ចាប់តាំងពីក្រុងហ្សេរុយសាឡឹមខាងលិច បានទម្លាក់គ្រាប់បែកទៅលើទីតាំងនុយក្លេអ៊ែរ និងទីតាំងយោធារបស់អ៊ីរ៉ង់ កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្នុងអ្វីដែលអ៊ីស្រាអែលបានពណ៌នាថា ជាកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីទប់ស្កាត់ការទិញអាវុធ នុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។ អ៊ីស្រាអែលក៏បានកំណត់គោលដៅ លើតំបន់ជនស៊ីវិល ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួស ក៏ដូចជាទូរទស្សន៍រដ្ឋ កាលពីថ្ងៃចន្ទ។ សហរដ្ឋអាមេរិក ដែលបានចូលរួមក្នុងកិច្ចចរចានុយក្លេអ៊ែរដែលសម្របសម្រួលដោយប្រទេសអូម៉ង់ជាមួយអ៊ីរ៉ង់ មុនពេលការវាយប្រហារ បានយល់ព្រមលើប្រតិបត្តិការរបស់អ៊ីស្រាអែល។ នៅក្នុងបទសម្ភាសន៍ជាមួយ ABC News កាលពីថ្ងៃច័ន្ទ លោក Netanyahu នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយ លើរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថ្មីៗ ដែលអះអាងថា ប្រធានាធិបតីអាមេរិក Donald Trump បានច្រានចោលផែនការរបស់អ៊ីស្រាអែល … Continue reading នាយករដ្ឋមន្ត្រី អ៊ីស្រាអែល មិនច្រានចោល ចំពោះលទ្ធភាព នៃការធ្វើឃាត ទៅលើមេដឹកនាំកំពូលអ៊ីរ៉ង់ Ali Khamenei