ប្រព័ន្ធការពារដែន អាកាសរបស់រុស្ស៊ី បាញ់ទម្លាក់យន្តហោះគ្មានមនុស្ស បើករបស់អ៊ុយក្រែនជិត ១៥០គ្រឿងក្នុងរយៈពេលមួយយប់

បរទេស៖ ក្រសួងការពារជាតិ របស់ប្រទេសរុស្ស៊ី បាននិយាយថា ប្រព័ន្ធការពារដែនអាកាស របស់រុស្ស៊ីបានបំផ្លាញ យន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែនចំនួន ១៤៧ គ្រឿងក្នុងរយៈពេលមួយយប់ រួមទាំងគោលដៅជាច្រើន ដែលសំដៅទៅលើទីក្រុងមូស្គូ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍ មួយនៅថ្ងៃអង្គារ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ការស្ទាក់ចាប់បានកើតឡើងនៅទូទាំងតំបន់ជាច្រើន រួមទាំងតំបន់ Belgorod, Kursk, Bryansk, Voronezh, Tver, Lipetsk, Oryol, Tambov, Tula និងតំបន់មូស្គូ។ យោងតាមក្រសួងបានឱ្យដឹងថា ជាសរុបយន្តហោះគ្មានមនុស្សបើកចំនួន ១៩៨ គ្រឿងត្រូវបានស្ទាក់ចាប់នៅចន្លោះម៉ោង ៨ យប់នៅថ្ងៃច័ន្ទ និង ៧ ព្រឹកថ្ងៃអង្គារ។ មន្ត្រីមិនបានផ្តល់ទិន្នន័យណាមួយអំពីការខូចខាតឬរបួសដែលកើតឡើងដោយសារការវាយឆ្មក់នោះទេ។ អភិបាលក្រុងមូស្គូ លោក Sergey Sobyanin បានបញ្ជាក់ថា រដ្ឋធានីរុស្ស៊ី ត្រូវបានកំណត់គោលដៅដោយយន្តហោះគ្មានមនុស្សបើកពីរគ្រឿង ដែលយន្តហោះទាំងពីរគ្រឿង ត្រូវបានបាញ់ទម្លាក់ មុនពេលទៅដល់គោលដៅ។ … Continue reading ប្រព័ន្ធការពារដែន អាកាសរបស់រុស្ស៊ី បាញ់ទម្លាក់យន្តហោះគ្មានមនុស្ស បើករបស់អ៊ុយក្រែនជិត ១៥០គ្រឿងក្នុងរយៈពេលមួយយប់