ក្រុមយន្តហោះចាក់សាំង នៅលើអាកាសជាង ៣០ គ្រឿងរបស់អាមេរិក កំពុងហោះឆ្ពោះទៅកាន់តំបន់មជ្ឈិមបូព៌ា

បរទេស៖ ទស្សនាវដ្តី Military Watch បានរាយការណ៍កាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកត្រូវបានគេរាយការណ៍ថាបានដាក់ពង្រាយ ក្រុមយន្តហោះផ្ទុកប្រេងពីលើអាកាស (ចាក់សាំងនៅលើអាកាស) ជាង ៣០ គ្រឿង ឆ្លងកាត់មហាសមុទ្រអាត្លង់ទិកឆ្ពោះទៅកាន់មជ្ឈិមបូព៌ា។ ទស្សនាវដ្តី Military Watch បានពណ៌នា ការបង្កើននេះថា “មិនធ្លាប់មានពីមុនមក” ដោយអះអាងថា វាអាចបង្ហាញពីការចូលរួម របស់សហរដ្ឋអាមេរិកកាន់តែទូលំទូលាយនៅក្នុងសង្គ្រាមអ៊ីស្រាអែល-អ៊ីរ៉ង់ដែលកំពុងបន្ត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីក្រុងហ្សេរុយសាឡឹមខាងលិចនិងក្រុងតេហេរ៉ង់ បានឈានចូលដល់ថ្ងៃទីបួននៃអរិភាព ។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន កងកម្លាំងអ៊ីស្រាអែលបានបើកការវាយ ប្រហារតាមអាកាសទៅលើគោលដៅ ទីតាំងនុយក្លេអ៊ែរ និងយោធារបស់អ៊ីរ៉ង់ ដោយបានសម្លាប់មន្ត្រីយោធា ជាន់ខ្ពស់ និងអ្នកវិទ្យាសាស្ត្រ និងជំរុញឱ្យមានការបាញ់មីស៊ីល សងសឹកលើទីក្រុងអ៊ីស្រាអែលដូចជា ទៅលើទីក្រុង Tel Aviv និងទីក្រុង Haifa ។ សហរដ្ឋអាមេរិកបានបង្ហាញការគាំទ្រចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ដោយប្រធានាធិបតីអាមេរិកលោក Donald Trump បានហៅពួកគេថាជា “ល្អឥតខ្ចោះ”។ លោកក៏បានព្រមានថា ទីក្រុងវ៉ាស៊ីនតោនអាចនឹង ជាប់ពាក់ព័ន្ធដោយផ្ទាល់នៅក្នុងជម្លោះ … Continue reading ក្រុមយន្តហោះចាក់សាំង នៅលើអាកាសជាង ៣០ គ្រឿងរបស់អាមេរិក កំពុងហោះឆ្ពោះទៅកាន់តំបន់មជ្ឈិមបូព៌ា