យេរ៉ូសាឡឹម៖ យោធាអ៊ីស្រាអែល បានអះអាងថា យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលមួយគ្រឿង បានវាយប្រហារលើយន្តហោះចម្បាំង F-14 របស់អ៊ីរ៉ង់ពីរគ្រឿងនៅឯអាកាសយានដ្ឋានក្នុងទីក្រុងតេអេរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោធាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យន្តហោះទាំងនេះត្រូវបានបម្រុងទុក ក្នុងចំណោមរបស់ផ្សេងទៀត ដើម្បីស្ទាក់ចាប់យន្តហោះ IAF របស់កងទ័ពអាកាសអ៊ីស្រាអែល” ដោយបន្ថែមថា កងកម្លាំងអាកាសក៏បានវាយប្រហារ និងរារាំងការប៉ុនប៉ងបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើកទៅកាន់ប្រទេសអ៊ីស្រាអែលផងដែរ។ មុននេះក្នុងសេចក្តីថ្លែងការណ៍មួយ យោធាអ៊ីស្រាអែលបានឲ្យដឹងថា ចាប់តាំងពីព្រឹកម៉ិញ យន្តហោះចម្បាំងអ៊ីស្រាអែល បានវាយប្រហារលើរថយន្តដឹកទំនិញដែលមានអាវុធ និងកាំជ្រួចមីស៊ីលពីដីទៅអាកាស ដោយធ្វើដំណើរពីភាគខាងលិចអ៊ីរ៉ង់ ឆ្ពោះទៅកាន់ទីក្រុងតេអេរ៉ង់។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា កងកម្លាំងអាកាសអ៊ីស្រាអែល “គ្រប់គ្រងដែនអាកាសលើទីក្រុងតេអេរ៉ង់” ហើយថា អ៊ីស្រាអែល កំពុងដើរលើផ្លូវ ដើម្បីសម្រេចបាននូវគោលបំណងសំខាន់ពីរ គឺការលុបបំបាត់ការគំរាមកំហែងនុយក្លេអ៊ែរ និងលុបបំបាត់ការគំរាមកំហែងមីស៊ីល៕ ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed