អគ្គលេខាធិការយូអិន សម្តែងការព្រួយបារម្ភ ក្រោយប្រទេសមួយចំនួន ប្រកាសដកខ្លួនចេញ ពីសន្ធិសញ្ញាហាមឃាត់មីន
យូអិន៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក Antonio Guterres ន្ទបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង របស់លោក ចំពោះសេចក្តីប្រកាសថ្មីៗ និង ជំហានដែលបានធ្វើឡើង ដោយប្រទេសមួយចំនួន ដើម្បីដកខ្លួនចេញពី អនុសញ្ញាហាមឃាត់ មីនប្រឆាំងមនុស្សជាតិ។ ប្រទេសប៉ូឡូញ ហ្វាំងឡង់ និង រដ្ឋបាល់ទិកទាំងបីដូចជា អេស្តូនី ឡាតវី និងលីទុយអានី ថ្មីៗនេះបានប្រកាសពីចេតនា របស់ពួកគេក្នុងការដក ខ្លួនចេញ ពីអនុសញ្ញានេះហើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។ លោក Guterres បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការប្រកាសទាំងនេះ មានការលំបាកជាពិសេស ព្រោះវាប្រថុយធ្វើឱ្យការការពារ ជនស៊ីវិលចុះខ្សោយ និងធ្វើឱ្យខូចដល់រយៈពេលពីរ ទសវត្សរ៍នៃក្របខ័ណ្ឌបទដ្ឋាន ដែលបានជួយសង្គ្រោះជីវិត មនុស្សរាប់មិនអស់” ។ “ខ្ញុំជំរុញឱ្យរដ្ឋទាំងអស់ប្រកាន់ខ្ជាប់នូវសន្ធិសញ្ញារំសាយ អាវុធប្រឆាំងមនុស្សជាតិ ហើយបញ្ឈប់ជាបន្ទាន់រាល់ ជំហានឆ្ពោះទៅរកការដក ខ្លួនរបស់ពួកគេ”។ លោកក៏បានអំពាវនាវដល់រដ្ឋទាំង ៣២ ដែលមិនទាន់បានចូលរួម អនុសញ្ញានេះឲ្យធ្វើដូច្នេះដែរ ក្នុងនោះលោក Guterres បានលើកឡើងថា លោកមានបំណងចាប់ផ្តើម យុទ្ធនាការសកលមួយ … Continue reading អគ្គលេខាធិការយូអិន សម្តែងការព្រួយបារម្ភ ក្រោយប្រទេសមួយចំនួន ប្រកាសដកខ្លួនចេញ ពីសន្ធិសញ្ញាហាមឃាត់មីន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed