លោក Trump គឺជាអ្នកដែលបានអនុញ្ញាតិ ឲ្យមានផែនការវាយប្រហារ ទៅលើប្រទេសអ៊ីរ៉ង់
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី Donald Trump បានអនុម័តជាសម្ងាត់ នូវផែនការសម្រាប់ការវាយប្រហារ ដោយផ្ទាល់របស់ សហរដ្ឋអាមេរិក ទៅលើប្រទេសអ៊ីរ៉ង់ ។ យ៉ាងណាក្តីគេបានដឹងទៀតដែរថា ប៉ុន្តែមិនទាន់បានចេញបញ្ជាឱ្យដំណើរ ការនៅឡើយបែរជាអ៊ីស្រាអែល បានបើកយុទ្ធការនេះរួចបាត់ទៅហើយ នេះបើតាមការរាយការណ៍ របស់កាសែត The Wall Street Journal ។ ជាការឆ្លើយតបទីក្រុងតេហរ៉ង់បន្ថែមពីលើការវាយប្រហារ ដោយមីស៊ីលបកមកវិញ ក៏បានព្រមានដែរថា អន្តរាគមន៍យោធាណា មួយដោយទីក្រុងវ៉ាស៊ីនតោន នឹងត្រូវប្រឈមមុខជាមួយនឹង ការខូចខាតដែលមិន អាចជួសជុលបានឡើយដល់សហរដ្ឋអាមេរិកខ្លួនឯង។ លោក Trump បានធ្វើការគំរាមកំហែង ដោយផ្ទាល់ប្រឆាំងនឹងអ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈពេលដែលបានបន្ទរការ អះអាងរបស់អ៊ីស្រាអែលថា សាធារណរដ្ឋអ៊ីស្លាមកំពុង អភិវឌ្ឍអាវុធនុយក្លេអ៊ែរ ខណៈដែលអ៊ីរ៉ង់បានទទូចម្តង ហើយម្តងទៀត ថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺជាកម្មវិធីផ្អែកទៅលើសន្តិភាពទាំងស្រុង។ WSJ ដដែលបានសរសេរ កាលពីថ្ងៃពុធថា ប្រធានាធិបតីអាមេរិកសង្ឃឹមថា ការរំពឹងទុករបស់សហរដ្ឋអាមេរិក ចូលរួមយុទ្ធនាការទម្លាក់គ្រាប់បែក រយៈពេលជិត មួយសប្តាហ៍របស់អ៊ីស្រាអែល នឹងបង្ខំឱ្យទីក្រុងតេហរ៉ង់ បំពេញតាមការទាមទារ របស់គាត់សម្រាប់ការ ចុះចាញ់ដោយគ្មានលក្ខខណ្ឌ៕ ប្រែសម្រួល៖ស៊ុនលី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed