អ៊ីស្រាអែល ចេញការគំរាម សម្លាប់មេដឹកនាំកំពូល របស់អ៊ីរ៉ង់ ប៉ុន្តែអាមេរិក មិនយល់ព្រម

បរទេស ៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Israel Katz បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ali Khamenei “មិនអាចត្រូវបានអនុញ្ញាតឱ្យមានទៀតទេ” ។ ចំណែករបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមុនៗ បានលើកឡើងថា ប្រធានាធិបតីអាមេរិក Donald Trump បានរារាំងផែនការ របស់អ៊ីស្រាអែល ដើម្បីធ្វើឃាតមេដឹកនាំកំពូល របស់អ៊ីរ៉ង់ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា អ៊ីស្រាអែល បានបើកការវាយប្រហារ តាមអាកាសកាលពីថ្ងៃសុក្រសប្តាហ៍មុនសំដៅ ទៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ និងបានធ្វើការសម្លាប់មន្ត្រីយោធាជាន់ខ្ពស់ជាគោលដៅ។ ការវាយប្រហារនេះបានជំរុញឱ្យមានការឆ្លើយតបរបស់អ៊ីរ៉ង់ ហើយប្រទេសទាំងពីរបានប៉ះពាល់គ្នា ចាប់តាំងពីពេលនោះមក។ លោក Katz បានធ្វើសេចក្តីថ្លែងការណ៍ បន្ទាប់ពីការវាយប្រហារដោយមីស៊ីល ដែលត្រូវបានគេរាយការណ៍ថា បានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់មន្ទីរពេទ្យ Soroka ក្នុងទីក្រុង Be’er Sheva ដែលជាទីក្រុងសំខាន់មួយនៅភាគខាងត្បូង ប្រទេសអ៊ីស្រាអែល។ លោក Shlomi Codish អគ្គនាយកមន្ទីរពេទ្យបាននិយាយថា គ្រាប់មីស៊ីលបានវាយប្រហារអគារចាស់មួយដែលត្រូវបានជម្លៀសចេញ។ … Continue reading អ៊ីស្រាអែល ចេញការគំរាម សម្លាប់មេដឹកនាំកំពូល របស់អ៊ីរ៉ង់ ប៉ុន្តែអាមេរិក មិនយល់ព្រម