អាមេរិក លូកដៃចូលក្នុងសង្រ្គាមជាមួយអ៊ីរ៉ង់ ខណៈលោក ត្រាំ អះអាងថា ទីតាំងនុយក្លេអ៊ែរសំខាន់ៗត្រូវបានលុបបំបាត់

វ៉ាស៊ីនតោន៖ ប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងថា ការវាយប្រហារ តាមអាកាស របស់សហរដ្ឋអាមេរិកបាន “បំផ្លាញចោលទាំងស្រុង” នូវរោងចក្រនុយក្លេអ៊ែរសំខាន់ៗ ចំនួនបីរបស់អ៊ីរ៉ង់ ខណៈដែលទីក្រុងវ៉ាស៊ីនតោន បានលូកដៃចូលទៅក្នុងសង្រ្គាម របស់អ៊ីស្រាអែល ប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ដោយគំរាមកំហែងការវាយប្រហារបន្ថែមទៀត ប្រសិនបើទីក្រុងតេអេរ៉ង់ មិនផ្លាស់ប្តូរផ្លូវដើររបស់ខ្លួន។ លោក ដូណាល់ ត្រាំ បានឲ្យដឹងថា គោលបំណងរបស់សហរដ្ឋអាមេរិក ក្នុងការធ្វើការវាយប្រហារ “ភាពជាក់លាក់ដ៏ធំ” លើគ្រឿងបរិក្ខារគឺ “ការបំផ្លិចបំផ្លាញនៃសមត្ថភាពពង្រឹងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងការបញ្ឈប់ការគំរាមកំហែងនុយក្លេអ៊ែរ ដែលបង្កឡើងដោយអ្នកឧបត្ថម្ភរដ្ឋលេខ ១ នៃភេរវកម្ម” ។ ប្រធានាធិបតីអាមេរិករូបនេះ បានបញ្ជាឲ្យកងទ័ពអាកាសអាមេរិក បញ្ជូនយន្ដហោះទម្លាក់គ្រាប់បែកបំបាំងកាយ B2 ទៅវាយប្រហារលើទីតាំងចម្រាញ់សារធាតុអ៊ុយរ៉ាញូមចំនួន៣ នៅក្នុងប្រទេសអ៊ីរ៉ង់ ដោយបានបញ្ជាក់ថា ការប្រហារនេះ គឺជាជោគជ័យខាងយោធា ដ៏អស្ចារ្យរបស់អាមេរិក ហើយកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ាញូម សម្រាប់ផលិតអាវុធ នុយក្លេអែរសំខាន់ៗរបស់អ៊ីរ៉ង់ត្រូវបានបំផ្លាញចោលទាំងស្រុង”។ លោក ដូណាល់ ត្រាំ បានឲ្យដឹង នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកថា យន្តហោះទាំងអស់បានផ្លាស់ទី ចេញពីដែនអាកាសអ៊ីរ៉ង់ ប៉ុន្តែការសម្រេចចិត្តរបស់លោក ក្នុងការចូលរួមដោយផ្ទាល់ជាមួយយោធាសហរដ្ឋអាមេរិក … Continue reading អាមេរិក លូកដៃចូលក្នុងសង្រ្គាមជាមួយអ៊ីរ៉ង់ ខណៈលោក ត្រាំ អះអាងថា ទីតាំងនុយក្លេអ៊ែរសំខាន់ៗត្រូវបានលុបបំបាត់