ណាតូ ជាក្បាលម៉ាស៊ីន ជំរុញឲ្យមានជម្លោះជាសាកល
ឡាអេ ៖ សកម្មជនប្រឆាំងសង្គ្រាមម្នាក់ បានឲ្យដឹងនៅក្នុងអំឡុងពេលតវ៉ា នៅមុនកិច្ចប្រជុំកំពូលប្រចាំឆ្នាំ របស់សម្ព័ន្ធណាតូឲ្យដឹងថា អង្គការណាតូបានក្លាយជាក្បាល ម៉ាស៊ីនជំរុញនៃជម្លោះពិភពលោក ជាជាងកម្លាំង ដើម្បីសន្តិភាព ដោយផ្តល់អាទិភាព ដល់ការពង្រីកយោធា ដោយចំណាយលើ សុខុមាលភាពសាធារណៈ ។ លោក David Swanson នាយកប្រតិបត្តិនៃអង្គការមិនរកប្រាក់ចំណេញ World Beyond War បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយជាមួយស៊ីនហួថា “សង្រ្គាមកំពុងកើនឡើង ការចំណាយយោធាកាន់តែកើនឡើង ហើយណាតូកំពុងណែនាំប្រទេសមួយបន្ទាប់ពីប្រទេសមួយដើម្បីយកប្រាក់ចេញពីការអប់រំ ការចូលនិវត្តន៍ ការថែទាំសុខភាព និងថាមពលបៃតង ហើយដាក់វាចូលទៅក្នុងអាវុធ និងសង្រ្គាម” ។ លោក Swanson ដែលបានធ្វើដំណើរពីសហរដ្ឋអាមេរិក ដើម្បីចូលរួមការតវ៉ានៅជិតតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅទីក្រុងឡាអេ បានលើកឡើងថា វត្តមានរបស់អង្គការណាតូ នៅក្នុងទីក្រុងនេះគឺ “គួរឱ្យអស់សំណើច” ដោយសារអ្វីដែលលោកបានពិពណ៌នាថា ជាតួនាទីរបស់សម្ព័ន្ធមិត្ត ក្នុងការបញ្ឆេះជម្លោះជុំវិញពិភពលោក ។ លោកបានលើកឡើងថា “ណាតូ គួរតែមកទីក្រុងឡាអេ ដោយសារតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិនៅទីនេះ ហើយមេដឹកនាំរបស់ខ្លួនគួរតែបង្ហាញខ្លួន សម្រាប់ការកាត់ទោស អង្គការណាតូ … Continue reading ណាតូ ជាក្បាលម៉ាស៊ីន ជំរុញឲ្យមានជម្លោះជាសាកល
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed