អ៊ីរ៉ង់ បដិសេធសំណើបទឈប់បាញ់ ខណៈលោក ត្រាំ ប្រកាសបញ្ចប់សង្គ្រាម រយៈពេល ១២ថ្ងៃ

តេអេរ៉ង់៖ សញ្ញាជម្លោះបានលេចចេញឡើង ជុំវិញបទឈប់បាញ់ ដែលបានរាយការណ៍រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ដោយមន្ត្រីអ៊ីរ៉ង់ បានបដិសេធថា មិនមានកិច្ចព្រមព្រៀងផ្លូវការ ណាមួយត្រូវបានសម្រេចនោះទេ ទោះបីជាប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសអំពីកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់នូវអ្វីដែលលោកហៅថា “សង្រ្គាម ១២ ថ្ងៃ” ក៏ដោយ ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានឲ្យដឹងនៅព្រឹកថ្ងៃអង្គារនេះថា មិនមាន “កិច្ចព្រមព្រៀង” ស្តីពីបទឈប់បាញ់រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលនោះទេ ។ ទោះបីជាយ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា ទីក្រុងតេអេរ៉ង់ បានត្រៀមខ្លួន ដើម្បីបញ្ឈប់ការសងសឹក ប្រសិនបើការវាយប្រហារ របស់អ៊ីស្រាអែល ត្រូវបានបញ្ឈប់ដូចគ្នា។ លោក Araqchi បានសរសេរនៅក្នុងសារបង្ហោះនៅលើបណ្ដាញសង្គម X ឲ្យដឹងថា “ប្រសិនបើអ៊ីស្រាអែល បញ្ឈប់ការឈ្លានពានខុសច្បាប់របស់ខ្លួន ប្រឆាំងនឹងប្រជាជនអ៊ីរ៉ង់ មិនលើសពីម៉ោង ៤ ទៀបភ្លឺថ្ងៃអង្គារនេះទេ នោះ អ៊ីរ៉ង់មិនមានចេតនាបន្តការឆ្លើយតប របស់ខ្លួននោះទេ” ដោយបន្ថែមថា “ការសម្រេចចិត្តចុងក្រោយ ស្តីពីការបញ្ឈប់ប្រតិបត្តិការយោធា របស់អ៊ីរ៉ង់នឹងត្រូវបានធ្វើឡើង … Continue reading អ៊ីរ៉ង់ បដិសេធសំណើបទឈប់បាញ់ ខណៈលោក ត្រាំ ប្រកាសបញ្ចប់សង្គ្រាម រយៈពេល ១២ថ្ងៃ