Update: កាតា អះអាងថា មីស៊ីលអ៊ីរ៉ង់មួយគ្រាប់ ក្នុងចំណោម ១៩គ្រាប់ បានវាយប្រហារ មូលដ្ឋានទ័ពអាកាសអាមេរិក

ដូហា ៖ ក្រសួងការពារជាតិកាតា បានប្រកាសថា ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសកាតា បានស្ទាក់ចាប់កាំជ្រួចមីស៊ីលឆ្លងទ្វីបអ៊ីរ៉ង់ចំនួន ១៨ គ្រាប់ក្នុងចំណោម ១៩ គ្រាប់ សំដៅទៅលើមូលដ្ឋានទ័ព អាកាសអាមេរិក Al Udeid ក្នុងនោះមីស៊ីលមួយគ្រាប់បានធ្លាក់នៅក្នុងមូលដ្ឋាន ដោយមិនបណ្តាលឱ្យមានមនុស្សរងរបួស ឬខូចខាតសម្ភារៈនោះឡើយ។ លោក Shayeq Al-Hajri អនុប្រធានប្រតិបត្តិការរួម បានបញ្ជាក់ នៅក្នុងសន្និសីទសារព័ត៌មានថា កាំជ្រួចត្រូវបានបាញ់ក្នុងរលកពីរផ្សេងគ្នា។ កាំជ្រួចស្ទាក់ចាប់ត្រូវបានបំផ្លាញ លើសមុទ្របន្ទាប់ពីចូលក្នុងដែន អាកាសកាតា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ លោក Al-Hajri បានលើកឡើងថា “យើងបានទទួលការស៊ើបការណ៍ មុននៅថ្ងៃដែលបង្ហាញពីការគំរាមកំហែង ដល់ការដំឡើងយោធាក្នុងតំបន់ជាច្រើន រួមទាំង Al Udeid ”  លោកបានសង្កត់ធ្ងន់លើការត្រៀមខ្លួនខាងយោធារបស់កាតា ដោយកត់សម្គាល់ថា សមត្ថភាពរបស់ខ្លួន «ហួសពីអ្វីដែល ត្រូវបានបង្ហាញ» ។ ការវាយប្រហារបានជំរុញ ឱ្យមានការផ្អាកជាបណ្តោះអាសន្ន នូវរាល់ចរាចរណ៍ផ្លូវអាកាស ។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលកាតា ក្រោយមកបានប្រកាសពី ការដំណើរការជើងហោះហើរឡើងវិញ ពេញលេញ ដោយសរសើរការសម្របសម្រួលក្នុង ចំណោមភ្នាក់ងាររដ្ឋាភិបាល … Continue reading Update: កាតា អះអាងថា មីស៊ីលអ៊ីរ៉ង់មួយគ្រាប់ ក្នុងចំណោម ១៩គ្រាប់ បានវាយប្រហារ មូលដ្ឋានទ័ពអាកាសអាមេរិក