ចក្រភពអង់គ្លេស នឹងទិញយន្តហោះចម្បាំង F-35A របស់អាមេរិកចំនួន ១២ គ្រឿង ដែលមានសមត្ថភាព ផ្ទុកគ្រាប់បែកនុយក្លេអ៊ែរ

បរទេស៖ នាយករដ្ឋមន្ត្រី លោក Keir Starmer បានប្រកាសកាលពីថ្ងៃពុធថា ចក្រភពអង់គ្លេសនឹងទិញយន្តហោះចម្បាំង F-35A ផលិតដោយ សហរដ្ឋអាមេរិក ចំនួន ១២ គ្រឿងដែលមានសមត្ថភាព ផ្ទុកគ្រាប់បែកនុយក្លេអ៊ែរ ហើយនឹងចូលរួម បេសកកម្ម នុយក្លេអ៊ែរនៅលើ អាកាសរួមគ្នា របស់អង្គការណាតូ នៅក្នុងការពង្រីកដ៏សំខាន់ នៃអាវុធនុយក្លេអ៊ែរ របស់ខ្លួន។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋាភិបាលបានហៅវាថា “ការពង្រឹងដ៏ធំបំផុតនៃជំហរ នុយក្លេអ៊ែររបស់ចក្រភពអង់គ្លេស ក្នុងមួយជំនាន់” ។ លោក Starmer បានធ្វើការប្រកាសនេះ ខណៈកំពុងចូលរួម ក្នុងកិច្ចប្រជុំកំពូលរបស់អង្គការ ណាតូ នៅប្រទេសហូឡង់។ អគ្គលេខាធិការ អង្គការណាតូ លោក Mark Rutte បានស្វាគមន៍ចំពោះការសម្រេចចិត្តនេះ ដោយហៅការ សម្រេចចិត្តនេះថា “ការរួមចំណែកដ៏រឹងមាំមួយទៀតរបស់អង់គ្លេស ចំពោះអង្គការណាតូ” ។ ចក្រភពអង់គ្លេសបានបញ្ឈប់អាវុធបរមាណូ ទម្លាក់តាមអាកាសក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ បន្ទាប់ពីការបញ្ចប់សង្រ្គាមត្រជាក់។ … Continue reading ចក្រភពអង់គ្លេស នឹងទិញយន្តហោះចម្បាំង F-35A របស់អាមេរិកចំនួន ១២ គ្រឿង ដែលមានសមត្ថភាព ផ្ទុកគ្រាប់បែកនុយក្លេអ៊ែរ