លោក Trump ប្រដូចការវាយប្រហារ លើប្រទេសអ៊ីរ៉ង ដូចទៅនឹងការវាយប្រហារ នៅហ៊ីរ៉ូស៊ីម៉ា
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT លោកប្រធានាធិបតី Donald Trump បានប្រៀបធៀបការ វាយប្រហារតាមអាកាស របស់សហរដ្ឋអាមេរិក នាពេលថ្មីៗ នេះទៅលើប្រទេសអ៊ីរ៉ង់ ទៅនឹងការទម្លាក់គ្រាប់បែកបរមាណូ ក្នុងសង្គ្រាមលោកលើកទី២ របស់ខ្លួនទៅលើទីក្រុង Hiroshima និង Nagasaki យ៉ាងដូច្នោះដែរ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅឯកិច្ចប្រជុំកំពូលរបស់អង្គការ NATO នៅទីក្រុងឡាអេ កាលពីថ្ងៃពុធ លោក Trump បានអះអាងថាការវាយប្រហារ របស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់ បានបញ្ចប់អរិភាពរបស់ពួកគេ ជាមួយអ៊ីស្រាអែល ប្រកបដោយប្រសិទ្ធភាព។ លោក Trump បានពោលបែបនេះថា ៖ ខ្ញុំមិនចង់ប្រើឧទាហរណ៍ នៃទីក្រុង Hiroshima ទេ។ ខ្ញុំមិនចង់ប្រើឧទាហរណ៍ដូចទៅនឹង Nagasaki ទេប៉ុន្តែនោះជារឿងសំខាន់ដែរ ការពិតវាដូចគ្នាខ្លាំងណាស់ ហើយហេតុការណ៍ បានបញ្ចប់ជួយបញ្ចប់សង្រ្គាម ។ រំលឹកឡើងវិញថាសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារ ដែលមិនធ្លាប់មានពីមុនមក លើទីតាំងនុយក្លេអ៊ែរធំ ៗ ចំនួនបីរបស់អ៊ីរ៉ង់កាលពីចុងសប្តាហ៍ដោយគាំទ្រ អ៊ីស្រាអែលក្នុងយុទ្ធនាការ១២ ថ្ងៃរបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់៕ ប្រែសម្រួល៖ស៊ុនលី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed