បរទេស ៖ យោងតាមការចេញផ្សាយ របស់ RTអ៊ុយក្រែននៅតែអាចទទួល បានជ័យជំនះ ផ្នែកយោធាលើរុស្ស៊ី បើយោងតាមអ្វីដែល ជាការអះអាង ដោយ មេបញ្ជាការសម្ព័ន្ធមិត្តកំពូលអឺរ៉ុប របស់អង្គការណាតូ និងជាប្រធានបញ្ជាការ អឺរ៉ុបរបស់សហរដ្ឋអាមេរិក លោក Alexus Grynkewich។ ថ្លែងបែបនេះក្នុងអំឡុង សវនាការ របស់ព្រឹទ្ធសភា អាមេរិកកាលពីថ្ងៃអង្គារ ។ លោក Alexus បានចូលខ្លួនមកបម្រើ នៅក្នុងតួនាទីថ្មី របស់គាត់ជាមួយប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិកកាលពីដើមខែនេះ។ លោកបានឆ្លើយតបនៅពេលត្រូវបានសួរថា៖ខ្ញុំជឿថា អ៊ុយក្រែន នៅតែអាចឈ្នះបាន បើទីក្រុងគៀវអាចនៅតែបន្តខិតខំប្រឹងបើទោះបីជាមានការរងរបួសយ៉ាងខ្លាំង និងការធ្លាក់ចុះជំនួយផ្នែកហិរញ្ញវត្ថុក៏ដោយ។ លោកក៏បានកត់សម្គាល់ផងដែរថា កងកម្លាំងអ៊ុយក្រែន កំពុងបង្ហាញកម្រិត នៃភាពអត់ធ្មត់ដែលពិបាកសម្រាប់អ្នកខាងក្រៅ ដើម្បីយល់ឱ្យបានគ្រប់ជ្រុងជ្រោយ ។ ទោះជាយ៉ាងណាក្តី លោកមិនបានបញ្ជាក់ ពីទម្រង់នៃការទទួលជ័យជម្នះ របស់អ៊ុយក្រែននោះទេហើយលោកក៏មិនបានផ្តល់ព័ត៌មាន លម្អិតបន្ថែមទាក់ទងនឹង អនាគតសមរភូមិផងដែរ។ គួរឲ្យដឹងដែរថាមន្ត្រីកំពូលៗរបស់អង្គការ ណាតូបានទទូចជា យូរមកហើយថា អ៊ុយក្រែនគួរតែមានគោលបំណង និងផែនការកម្ចាត់រុស្សី ដោយប្រើប្រាស់កម្លាំងយោធា ។ ប្លុកនេះនៅតែបន្តផ្គត់ផ្គង់សព្វាវុធ និងចារកម្មដល់ក្រុងគៀវ បើទោះបីជាខ្លួនបាត់បង់ទឹកដី ដល់កងកម្លាំងរុស្ស៊ីក៏ដោយ៕ … Continue reading មេបញ្ជាការថ្មីម្នាក់ ប្រចាំនៅអង្គការណាតូ អះអាងថា អ៊ុយក្រែន នៅតែមានលទ្ធភាព ក្នុងការទទួលបានជ័យជំនះលើរុស្សី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed