CIA របស់អាមេរិក វាយតម្លៃអំពីការខូចខាតទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ក្រោយរងការទម្លាក់គ្រាប់បែក កាលពីថ្ងៃទី២២ មិថុនា

បរទេស៖ នាយក CIA លោក John Ratcliffe បាននិយាយថា វានឹងចំណាយពេលច្រើនឆ្នាំសម្រាប់ប្រទេសអ៊ីរ៉ង់ ក្នុងការកសាងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក លើទីតាំងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម។ ការអត្ថាធិប្បាយរបស់នាយក CIA នេះបានកើតឡើងបន្ទាប់ពីរយៈពេលជាច្រើនថ្ងៃ នៃភាពមិនប្រាកដប្រជាអំពីទំហំនៃការខូចខាត សម្ភារៈបរិក្ខារនៅទីតាំងនុយក្លេអ៊ែរ Natanz, Fordow និង Isfahan ដែលត្រូវបានកំណត់គោលដៅដោយ យន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិក កាលពីថ្ងៃទី២២ ខែមិថុនា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Ratcliffe បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា “CIA អាចបញ្ជាក់បានថា ស្ថាប័នស៊ើបការណ៍សម្ងាត់ដែលអាចជឿទុកចិត្តបានបង្ហាញថា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយការវាយប្រហារតាមគោលដៅនាពេលថ្មីៗនេះ” ។ លោកបានបន្ថែមថា “នេះរួមបញ្ចូលទាំងការស៊ើបការណ៍សម្ងាត់ថ្មីពីប្រភព/វិធីសាស្រ្ត ដែលគួរឱ្យទុកចិត្តជាប្រវត្តិសាស្ត្រ និងត្រឹមត្រូវ ដែលរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់សំខាន់ៗ ជាច្រើនត្រូវបានបំផ្លាញ ហើយនឹងត្រូវសាងសង់ឡើងវិញក្នុងរយៈពេលជាច្រើនឆ្នាំ” ។ ខណៈពេលដែលប្រធានាធិបតីអាមេរិក Donald Trump និងរដ្ឋមន្ត្រីការពារជាតិ Pete Hegseth បានអះអាងថា ការវាយប្រហារនេះ … Continue reading CIA របស់អាមេរិក វាយតម្លៃអំពីការខូចខាតទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ក្រោយរងការទម្លាក់គ្រាប់បែក កាលពីថ្ងៃទី២២ មិថុនា