សេតវិមានអាមេរិក ៖ លោក ត្រាំ អាចបន្តការផ្អាកពន្ធគយ រយៈពេល ៩០ថ្ងៃ នៅក្នុងខែកក្កដា

វ៉ាស៊ីនតោន៖ សេតវិមានអាមេរិក បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ  អាចបន្តការផ្អាករយៈពេល ៩០ ថ្ងៃ របស់រដ្ឋបាលរបស់លោក លើអ្វីដែលគេហៅថា ពន្ធគយទៅវិញទៅមក ដែលត្រូវបានកំណត់ថា នឹងផុតកំណត់នៅថ្ងៃទី ៩ ខែកក្កដា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ។ ខណៈដែលអ្នកចរចាពន្ធកំពូល របស់ប្រទេសជប៉ុន បានមកដល់ទីក្រុងវ៉ាស៊ីនតោន ដើម្បីស្វែងរកការជួបពិភាក្សាមួយជុំទៀត ជាមួយរដ្ឋមន្ត្រី ក្រសួងរតនាគារ សហរដ្ឋអាមេរិកលោក Scott Bessent និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម Howard Lutnick អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា “ពេលវេលាកំណត់ គឺមិនសំខាន់នោះទេ” ។ លោកស្រី Leavitt បានបន្ថែមថា “ប្រធានាធិបតី អាចផ្តល់ឱ្យប្រទេសទាំងនេះនូវកិច្ចព្រមព្រៀងមួយ ប្រសិនបើពួកគេបដិសេធមិនធ្វើឱ្យយើង ក្លាយជាប្រទេសមួយតាមកាលកំណត់ ហើយនោះមានន័យថា ប្រធានាធិបតីអាចជ្រើសរើសអត្រាពន្ធទៅវិញទៅមក ដែលគាត់ជឿថាមានអត្ថប្រយោជន៍ សម្រាប់សហរដ្ឋអាមេរិក” ។ លោកស្រីបានបន្ដថា សហរដ្ឋអាមេរិកមាន “ការពិភាក្សាដ៏ល្អ និងប្រកបដោយផលិតភាពជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗជាច្រើនរបស់យើង” ។ … Continue reading សេតវិមានអាមេរិក ៖ លោក ត្រាំ អាចបន្តការផ្អាកពន្ធគយ រយៈពេល ៩០ថ្ងៃ នៅក្នុងខែកក្កដា