ព័ត៌មានសម្ងាត់អំពី ការវាយប្រហាររបស់សហរដ្ឋអាមេរិក លើប្រទេសអ៊ីរ៉ង់ គឺត្រូវបានបែកធ្លាយ

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់ទោសសមាជិកក្រុមប្រឆាំង ដែលលោកទទួលខុសត្រូវចំពោះការ លេចធ្លាយព័ត៌មានសម្ងាត់អំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបានវាយប្រហារទីតាំង នុយក្លេអ៊ែរចំនួនបីរបស់ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ខណៈពេលដែលរដ្ឋបាល ត្រាំ នៅរក្សាការអះអាងថាគោលដៅក្នុងប្រទេសអ៊ីរ៉ង់ត្រូវបាន “លុបបំបាត់” , សារព័ត៌មាន CNN និងសារព័ត៌មានផ្សេងទៀតជាច្រើន កាលពីថ្ងៃអង្គារបានដកស្រង់ការវាយតម្លៃបឋម ផ្នែកស៊ើបការណ៍យោធាដែលបង្ហាញពី ការខូចខាតកម្រិតមធ្យមចំពោះកន្លែងនានា ទោះបីជាមានការរាយការណ៍អំពីការប្រើប្រាស់ គ្រាប់បែកកម្ទេចលេណដ្ឋានធុនធ្ងន់ក៏ដោយ។ លោក ដូណាល់ ត្រាំ បានសរសេរកាលពីថ្ងៃព្រហស្បតិ៍នៅលើ Truth Social ថា “អ្នកប្រជាធិបតេយ្យគឺជាអ្នកដែលបានបែកធ្លាយព័ត៌មាន ស្តីពីការហោះហើរដ៏ល្អឥតខ្ចោះ ទៅកាន់ទីតាំងនុយក្លេអ៊ែរក្នុងប្រទេសអ៊ីរ៉ង់។ ពួកគេគួរតែត្រូវបានកាត់ទោស!” ។ នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ របស់សហរដ្ឋអាមេរិក លោក Tulsi Gabbard បានចោទ “ប្រព័ន្ធផ្សព្វផ្សាយឃោសនា” ពីការប៉ុនប៉ងធ្វើឱ្យខូចដល់ប្រធានាធិបតី ដោយការបោះពុម្ពផ្សាយ “ការវាយតម្លៃព័ត៌មានសម្ងាត់ដែលបែកធ្លាយដោយខុសច្បាប់” ។ … Continue reading ព័ត៌មានសម្ងាត់អំពី ការវាយប្រហាររបស់សហរដ្ឋអាមេរិក លើប្រទេសអ៊ីរ៉ង់ គឺត្រូវបានបែកធ្លាយ