ចិន នឹងអញ្ជើញលោក ត្រាំ ចូលរួមក្នុងព្យុហយាត្រាយោធា នៅខែកញ្ញា ដើម្បីរំលឹកដល់ជ័យជម្នះ លើសង្រ្គាមលោកលើកទីពីរ

ប៉េកាំង៖ ប្រទេសចិន គ្រោងនឹងអញ្ជើញប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឱ្យចូលរួមក្បួនដង្ហែយោធា ដែលគ្រោងធ្វើនៅថ្ងៃទី ៣ ខែកញ្ញា នៅទីលានធានអានមេន ទីក្រុងប៉េកាំង ដើម្បីប្រារព្ធខួបលើកទី ៨០ នៃការបញ្ចប់សង្គ្រាមលោកលើកទី ២ នេះបើយោងតាមប្រភពដែលដឹងពីបញ្ហានេះ។ ទន្ទឹមនឹងនោះ សហរដ្ឋអាមេរិកបានស្នើ ឱ្យប្រធានាធិបតីចិនលោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចក្នុងប្រទេសក្នុងអំឡុងខែដដែលនេះ ស្របពេលនឹងកិច្ចប្រជុំមហាសន្និបាត អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។ ប្រសិនបើផែនការណាមួយត្រូវបានសម្រេច វានឹងក្លាយជាជំនួបផ្ទាល់លើកដំបូង រវាងមេដឹកនាំនៃប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរចាប់តាំងពីការវិលត្រឡប់របស់លោក ត្រាំ ទៅកាន់សេតវិមានក្នុងខែមករា សម្រាប់អាណត្តិទី២ ដែលមិនជាប់គ្នារយៈពេល ៤ឆ្នាំ។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានគេរំពឹងថា នឹងចូលរួមក្បួន ដង្ហែរនៅទីក្រុងប៉េកាំង ដែលប្រារព្ធឡើងដើម្បីរំលឹកដល់អ្វី ដែលចិនហៅថាជ័យជម្នះរបស់ខ្លួន នៅក្នុងសង្គ្រាមប្រឆាំងការឈ្លានពានរបស់ជប៉ុនឆ្នាំ ១៩៣៧-១៩៤៥ ។ ការប្រារព្ធពិធីរួមគ្នា នៃជ័យជម្នះសង្រ្គាមដោយមេដឹកនាំចិន រុស្ស៊ី និងសហរដ្ឋអាមេរិក ទំនងជានឹងបង្កបញ្ហាប្រឈមខាងការទូត សម្រាប់ប្រទេសជប៉ុន។ ក្នុងអំឡុងពេលកិច្ចពិភាក្សា តាមទូរស័ព្ទរបស់ពួកគេកាលពីថ្ងៃទី ៥ … Continue reading ចិន នឹងអញ្ជើញលោក ត្រាំ ចូលរួមក្នុងព្យុហយាត្រាយោធា នៅខែកញ្ញា ដើម្បីរំលឹកដល់ជ័យជម្នះ លើសង្រ្គាមលោកលើកទីពីរ