ឆេះរោងចក្រផលិត ក្រដាសអនាម័យ នៅខេត្ត Saraburi ប្រទេសថៃ ស្លាប់បុគ្គលិក ៨នាក់

បរទេស៖ គ្រោះអគ្គីភ័យដ៏ធំមួយ ដែលបានឆាបឆេះនៅក្នុងរោងម៉ាស៊ីនផលិតក្រដាស់អនាម័យ មួយកន្លែងនៅលើតំបន់ ឧស្សាហកម្មមួយក្នុងសង្កាត់ Nong Khae នៃខេត្ត Saraburi ប្រទេសថៃ កាលពីម្សិលមិញ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨ នាក់ និងពីរនាក់ទៀតមិនទាន់ដឹងនៅឡើយ។ យោងតាមសារព័ត៌មាន PBS របស់ថៃ ចេញផ្សាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា អគ្គិភ័យ​បាន​បំផ្លាញ​អគារ​កម្ពស់៣​ជាន់​ស្ទើរតែ​ទាំងស្រុង​។ ជនរងគ្រោះភាគច្រើនត្រូវបានគេរកឃើញ នៅជាន់ទីពីរ និងទីបី ដែលបម្រើជាការិយាល័យ។ អគ្គីភ័យ​បាន​ឆាបឆេះ​នៅ​ម៉ោង​ជិត​ថ្ងៃត្រង់​នៅ​ជាន់​ផ្ទាល់​ដី​ ដែល​ជា​កន្លែង​ស្តុក​ក្រដាស និង​សម្ភារ​ងាយ​ឆេះ​ផ្សេង​ទៀត ។ នៅ​ពេល​នោះ​មាន​កម្មករ​ប្រមាណ​១០០​នាក់, ភាគច្រើនបានរត់គេចខ្លួន ប៉ុន្តែបុគ្គលិកការិយាល័យ បានជាប់នៅជាន់ខាងលើ។ ក្រុមអ្នកពន្លត់អគ្គីភ័យបានចំណាយពេលជាច្រើនម៉ោង ទើបអាចគ្រប់គ្រងបាន ប៉ុន្តែជាបឋមមិនអាច ចូលទៅដល់កន្លែងនោះទេ ដោយសារតែអណ្តាតភ្លើង និងដំបូលអគារបានបាក់រលំ ។ រហូត​ដល់​ម៉ោង​៩​យប់​ទើប​ក្រុម​សង្គ្រោះ ​អាច​ចូល​ទៅ​ក្នុង​អគារ​បាន។ សាកសព​ដំបូង​ត្រូវ​បាន​គេ​រក​ឃើញពី​ជាន់​ផ្ទាល់​ដី ។ ក្រោយមក សាកសពពីរទៀតត្រូវបានគេរកឃើញនៅជាន់ទីពីរ និងប្រាំនាក់ទៀតនៅជាន់ទី ៣ ដែលនាំឱ្យចំនួនអ្នកស្លាប់ ដែលបានបញ្ជាក់កើនឡើងដល់ ៨ នាក់។ ប៉ូលិស​បាន​និយាយ​ថា … Continue reading ឆេះរោងចក្រផលិត ក្រដាសអនាម័យ នៅខេត្ត Saraburi ប្រទេសថៃ ស្លាប់បុគ្គលិក ៨នាក់