បរទេស ៖ អាជ្ញាធរបាននិយាយថា សាកសពមនុស្សចំនួន៤ ដែលត្រូវបានកាត់ក្បាល ត្រូវបានគេរកឃើញព្យួរពីលើស្ពានមួយក្នុងរដ្ឋធានីនៃរដ្ឋ Sinaloa ភាគខាងលិចប្រទេសម៉ិកស៊ិកកាលពីថ្ងៃចន្ទ ដែលជាផ្នែកនៃការកើនឡើងនៃអំពើហឹង្សា ដែលបានសម្លាប់មនុស្ស ២០ នាក់ក្នុងរយៈពេលតិចជាងមួយថ្ងៃ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា សង្រ្គាមបង្ហូរឈាម សម្រាប់ការគ្រប់គ្រង រវាងបក្សពួកពូកពីរនៃក្រុមជួញដូរគ្រឿងញៀន Sinaloa Cartel ដែលមានអំណាច បានប្រែក្លាយទីក្រុង Culiacan ទៅជាចំណុចកណ្តាលនៃអំពើហឹង្សា ក្រុមជួញដូរចាប់តាំងពីជម្លោះបានផ្ទុះឡើង កាលពីឆ្នាំមុនរវាងក្រុមទាំងពីរគឺ Los Chapitos និង La Mayiza ។ សាកសពលេចឡើងនៅរាយប៉ាយពាសពេញទីក្រុង Culiacán ជារៀងរាល់ថ្ងៃ ផ្ទះត្រូវបានប្រេះដោយគ្រាប់កាំភ្លើង ការបិទអាជីវកម្ម និងសាលារៀនត្រូវបានបិទជាប្រចាំក្នុងអំឡុងពេលរលកនៃអំពើហិង្សា។ យុវជនពាក់ម៉ាស់ជិះម៉ូតូមើលតាមផ្លូវសំខាន់ៗក្នុងទីក្រុង។ កាលពីថ្ងៃច័ន្ទ រដ្ឋអាជ្ញារដ្ឋ Sinaloa បាននិយាយថា សាកសពមនុស្ស ៤ នាក់ ត្រូវបានគេប្រទះឃើញព្យួរ ក នៅលើស្ពានផ្លូវហាយវេ ដែលដឹកនាំចេញពីទីក្រុង ដោយក្បាលរបស់ពួកគេនៅក្នុងថង់ប្លាស្ទិកនៅក្បែរនោះ។ … Continue reading អំពើហឹង្សារវាងក្រុមឈ្មួញ គ្រឿងញៀនដ៏មានឥទ្ធិពល នៅប្រទេសម៉ិកស៊ិក បណ្តាលឲ្យមនុស្ស ២០ នាក់ស្លាប់ ក្នុងនោះមានសាកសព ៤ នាក់ត្រូវបានគេកាត់ក្បាល
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed