បរទេស៖ តុលាការធម្មនុញ្ញរបស់ប្រទេសថៃ បានសម្រេចព្យួរ នាយករដ្ឋមន្ត្រី Paetongtarn Shinawatra ពីតំណែងដោយរង់ចាំការស៊ើបអង្កេត លើករណីលេចធ្លាយ តាមទូរស័ព្ទជាមួយអតីតមេដឹកនាំកម្ពុជា ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ចៅក្រមបានបោះឆ្នោត ជាឯកច្ឆ័ន្ទថ្ងៃអង្គារ ដើម្បីយកញត្តិចោទប្រកាន់លោកស្រី ពីបទរំលោភក្រមសីលធម៌ ហើយបានបោះឆ្នោត ៧ ទល់នឹង ២ ដើម្បីព្យួរលោកស្រីពីកាតព្វកិច្ច។ លោកស្រី Paetongtarn ប្រឈមមុខនឹងការមិនពេញចិត្ត កាន់តែខ្លាំងឡើង ចំពោះការដោះស្រាយជម្លោះព្រំដែន ចុងក្រោយបង្អស់ជាមួយប្រទេសកម្ពុជា ដែលពាក់ព័ន្ធនឹងការប្រឈមមុខដាក់គ្នា ដោយប្រដាប់អាវុធកាលពីថ្ងៃទី ២៨ ឧសភា ដែលទាហានខ្មែរម្នាក់ត្រូវបានសម្លាប់។ ការលើកឡើង តាមទូរស័ព្ទ ខណៈលោកស្រីធ្វើការទូតជុំវិញជម្លោះព្រំដែន បានបង្កឱ្យមានការតវ៉ាជាច្រើន និងការតវ៉ាជាសាធារណៈ។ លោកស្រី Paetongtarn បាននិយាយកាលពីថ្ងៃចន្ទថា លោកស្រីនឹងទទួលយក និងអនុវត្តតាមដំណើរការដ៏ខ្លី ទោះបីជាលោកស្រី មិនចង់ឃើញការងារ របស់លោកស្រីមានការរំខានក៏ដោយ ៕ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed