ប៉ូលីសថៃ រកឃើញថ្នាំញៀន ១០លាន ៦សែនគ្រាប់ ដែលលាក់ក្នុងធុងបាស និងកញ្ចប់អីវ៉ាន់ ដែលផ្ញើតាមក្រុមហ៊ុនដឹកជញ្ជូន

បរទេស៖ ប៉ូលីសថៃ បានធ្វើការរឹបអូសគ្រឿងញៀន ដ៏ធំចំនួនពីរនៅភាគខាងជើងឆ្ងាយ ជាប្រភេទថ្នាំមេតំហ្វេតាមីនចំនួន ១០លានគ្រាប់ ដែលលាក់ទុកក្នុងប្រអប់ធុងបាស និង ៦០០.០០០គ្រាប់ ផ្សេងទៀតបានរកឃើញនៅក្នុងកញ្ចប់អ៊ីវ៉ាន់ទុកនៅសេវាដឹកជញ្ជូនរហ័ស។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ប៉ូលិសតំបន់ទី៥ បានប្រកាសកាលពីថ្ងៃអង្គារថា ការចាប់ខ្លួន និងរឹបអូសបានធ្វើឡើងនៅខេត្ត Phrae និង Chiang Rai ។ ប៉ូលិសបាននិយាយថា នៅខេត្ត Phrae រថយន្តកង់ប្រាំមួយពាក់ស្លាកលេខ Maha Sarakham ត្រូវបានបញ្ឈប់នៅប៉ុស្តិ៍ត្រួតពិនិត្យមួយក្នុងឃុំ Huai Rai ស្រុក Den Chai។ ឡានដឹកទំនិញនោះ គឺផ្ទុកធុងបាស។ ការស្កែនប្រអប់បានបង្ហាញថង់ដែលលាក់ នៅខាងក្នុងដែលតាមការពិនិត្យយ៉ាងដិតដល់ ត្រូវបានរកឃើញថាមានថ្នាំញៀនសរុបចំនួន ១០ លានគ្រាប់។ នៅខេត្តឈៀងរ៉ៃ ម្ចាស់សាខាក្រុមហ៊ុនដឹកជញ្ជូន KEX Express នៅជិតវត្ត Rong Khun បានប្រាប់ប៉ូលីស Muang ថា … Continue reading ប៉ូលីសថៃ រកឃើញថ្នាំញៀន ១០លាន ៦សែនគ្រាប់ ដែលលាក់ក្នុងធុងបាស និងកញ្ចប់អីវ៉ាន់ ដែលផ្ញើតាមក្រុមហ៊ុនដឹកជញ្ជូន