លោក Trump នឹងអាចពិចារណា ក្នុងការសម្រេចចិត្ត និរទេសលោក Elon Musk ចេញពីទឹកដីអាមេរិក

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកអាចរីករាយនឹងគំនិត នៃការនិរទេសលោក Elon Musk ហើយក៏ និងអាចពិចារណា ក្នុងការពិនិត្យទៅលើកុងត្រា របស់មហាសេដ្ឋីរូបនេះ នៅឯនាយកដ្ឋានប្រសិទ្ធភាព រដ្ឋាភិបាល (DOGE) ផងដែរ។ ការ​អត្ថាធិប្បាយ ​របស់​លោក​ប្រធានាធិបតី​បាន​កើត​ឡើង​ ចំពេល​មាន​ការ​ធ្លាក់​ចុះ​ជា​សាធារណៈ​រវាង​លោក​និង​លោក Musk ដែល​រហូត​មក​ដល់​ពេល​ថ្មីៗ​នេះ​ជា​អ្នក​គាំទ្រ​ ដ៏​រឹង​មាំ​បំផុត​របស់​លោក Trump។កាលពីខែមុន លោក Musk បានចុះចេញពីតំណែង ជាប្រធានក្រុមហ៊ុន DOGE បន្ទាប់ពីបានរិះគន់យ៉ាងខ្លាំង លើវិក័យប័ត្រថវិការបស់រដ្ឋាភិបាល របស់លោក Trump ដែលរួមមានការដំឡើង ពិដានបំណុលចំនួន 5ទ្រីលានដុល្លារ។ ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ លោក Trump ត្រូវបានគេសួរថាតើគាត់នឹងពិនិត្យមើលការនិរទេស Elon Musk ដែលជាពលរដ្ឋអាមេរិក ដែលមានសញ្ជាតិ ទៅកាន់ប្រទេសកំណើតនៅអាហ្វ្រិកខាងត្បូង ដែលប្រធានាធិបតី បានឆ្លើយតបថា ខ្ញុំមិនដឹងទេ ប៉ុន្តែយើងនឹងពិនិត្យមើល។ មុននេះបន្តិចផងដែរ លោក Trump ក៏បានបង្ហោះនៅលើវេទិកាសង្គម … Continue reading លោក Trump នឹងអាចពិចារណា ក្នុងការសម្រេចចិត្ត និរទេសលោក Elon Musk ចេញពីទឹកដីអាមេរិក