រដ្ឋមន្ត្រីហិរញ្ញវត្ថុ អ៊ីស្រាអែល អះអាងថា សង្គ្រាមនៅហ្គាហ្សា ដាច់ខាតត្រូវតែបន្ត
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល លោក Bezalel Smotrich បាននិយាយថា សង្គ្រាមនៅហ្គាហ្សា ត្រូវតែបន្តរហូតដល់ ការសម្រេចបាននូវជ័យជំនះ ដោយបដិសេធការអំពាវនាវ ឱ្យមានបទឈប់បាញ់ ឬដំណោះស្រាយការ ចរចាណាមួយ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន មួយកាលពីថ្ងៃចន្ទ លោក Smotrich បាននិយាយថា អ៊ីស្រាអែល កំពុងស្ថិតក្នុងយុទ្ធនាការប្រឆាំង នឹងអង្គការភេរវករដែលត្រូវបានកំទេច ហើយបានព្រមានថា នឹងមិនមាន គ្រោះថ្នាក់អ្វីធំជាង អនាគតរបស់ប្រទេសជាជាង ការបញ្ឈប់ប្រតិបត្តិការមុនកាលកំណត់នោះទេ ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា៖សង្រ្គាមនេះត្រូវតែបញ្ចប់ដោយជោគជ័យ យ៉ាងម៉ឺងម៉ាត់សម្រាប់មនុស្សជំនាន់ក្រោយ ដោយគ្មានកិច្ចព្រមព្រៀង គ្មានអ្នកសម្របសម្រួលណាមួយជាដាច់ខាត ។ ការលើកឡើងនេះកើតមានចំពេលមាន ការបែកបាក់ផ្ទៃក្នុងកាន់តែខ្លាំងឡើង នៅក្នុងគណៈរដ្ឋមន្ត្រីអ៊ីស្រាអែលជុំវិញ អនាគតនៃប្រតិបត្តិការរបស់លោក Gideon’s Chariots ។ យ៉ាងណាក្តីនាយករដ្ឋមន្ត្រី Benjamin Netanyahu ត្រូវបានគេរំពឹងថា នឹងកោះប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខ របស់គាត់ឡើងវិញនៅចុងសប្តាហ៍នេះ បន្ទាប់ពីការប៉ុនប៉ងបរាជ័យជាច្រើនដង ក្នុងការឈានដល់ការឯកភាពគ្នា លើផ្លូវឆ្ពោះទៅមុខបន្តទៀតបែបណា៕ ប្រែសម្រួល៖ស៊ុនលី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed