សហរដ្ឋអាមេរិក ប្រកាសជាផ្លូវការផ្អាក ជំនួយយោធាទាំងអស់ សម្រាប់ប្រទេសអ៊ុយក្រែន

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បេសកជនរបស់ក្រុងវ៉ាស៊ីនតោន ប្រចាំនៅអង្គការណាតូ លោក Matthew Whitaker បានប្រាប់ Fox Business ថា សហរដ្ឋអាមេរិក បានសម្រេចចិត្តក្នុងការផ្អាក ការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ដែលជាផ្នែកនៃគោលនយោបាយ America First របស់ខ្លួន។ ក្នុងនោះផងដែរលោក ក៏បាននិយាយដែរថា អាមេរិកត្រូវតែធ្វើឱ្យប្រាកដថា ខ្លួនមានប្រព័ន្ធការពារដែន អាកាសគ្រប់គ្រាន់នៅក្នុងឃ្លាំង អាវុធរបស់ខ្លួន មុនពេលអ្វីផ្សេងទៀត។ ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចជាច្រើន រួមទាំង Politico និង NBC News បានរាយការណ៍នៅសប្តាហ៍នេះ ថាមន្ទីរបញ្ចកោណបានបញ្ឈប់ការដឹកជញ្ជូនអាវុធ ជាច្រើនប្រភេទ ដែលផលិតដោយសហរដ្ឋអាមេរិក ទៅកាន់ទីក្រុងគៀវ។ បញ្ជីរាយនាមនេះ ត្រូវបានគេរាយការណ៍ថា រួមមានប្រព័ន្ធស្ទាក់ចាប់មីស៊ីល Patriot រាប់សិបគ្រាប់ មីស៊ីល Stinger និង AIM ព្រមទាំងមីស៊ីលពីអាកាសទៅអាកាស ប្រព័ន្ធ Hellfire និង GMLRS រាប់រយ ព្រមទាំងកាំភ្លើងធំរាប់ពាន់គ្រាប់ 155mmផងដែរ។ … Continue reading សហរដ្ឋអាមេរិក ប្រកាសជាផ្លូវការផ្អាក ជំនួយយោធាទាំងអស់ សម្រាប់ប្រទេសអ៊ុយក្រែន