ក្រុមហាម៉ាសបន្ទន់ចិត្ត និងអះអាងថា ត្រៀមខ្លួនរួចរាល់ ក្នុងការទទួលយកលក្ខខណ្ឌនានា ដើម្បីបញ្ចប់សង្គ្រាម ទាំងស្រុងនៅហ្គាហ្សា

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ ចេញពីកាសែតAssociated Press (AP) បានរាយការណ៍ កាលពីថ្ងៃពុធថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas បានសម្តែងការត្រៀមខ្លួន សម្រាប់កិច្ចព្រមព្រៀងជាមួយអ៊ីស្រាអែល ដើម្បីបញ្ចប់សង្គ្រាម នៅតំបន់ហ្គាហ្សាឲ្យ បានទៅទាំងស្រុង។ មន្ត្រីម្នាក់របស់ក្រុមហាម៉ាស់ Taher al-Nunu ត្រូវបានដកស្រង់សម្តី ដោយនិយាយថា ក្រុមនេះ ត្រៀមខ្លួនជាស្រេច ដើម្បីទទួលយកគំនិតផ្តួចផ្តើម ណាមួយដែលនាំឱ្យមានការ បញ្ចប់សង្គ្រាមទាំងស្រុង ។ទោះជាយ៉ាងណាក៏ ដោយវាត្រូវបានគេរាយការណ៍ថា បានបញ្ឈប់ការយល់ព្រមលើផែនការ បទឈប់បាញ់រយៈពេល៦០ថ្ងៃ ដែលស្នើឡើងដោយ ទីក្រុងវ៉ាស៊ីនតោន ។ សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បានព្រមានក្រុម Hamas ថាការបដិសេធសំណើដែលគាំទ្រដោយអាមេរិកនឹងធ្វើឱ្យជំហររបស់ខ្លួនកាន់តែអាក្រក់ទៅៗ។ លោក Trump បាននិយាយនៅលើវេទិកាសង្គម Truth Social របស់គាត់កាលពីថ្ងៃអង្គារថា អ៊ីស្រាអែល បានយល់ព្រម ចំពោះលក្ខខណ្ឌដែលត្រូវការ ដើម្បីបញ្ចប់បទឈប់បាញ់រយៈពេល៦០ថ្ងៃ ក្នុងអំឡុងពេលដែលភាគីទាំងអស់នឹង ធ្វើការដើម្បីបញ្ចប់សង្រ្គាម។ ក្រុមហាម៉ាស់ នៅក្នុងសេចក្តីថ្លែងការណ៍ ខ្លីមួយកាលពីថ្ងៃពុធ … Continue reading ក្រុមហាម៉ាសបន្ទន់ចិត្ត និងអះអាងថា ត្រៀមខ្លួនរួចរាល់ ក្នុងការទទួលយកលក្ខខណ្ឌនានា ដើម្បីបញ្ចប់សង្គ្រាម ទាំងស្រុងនៅហ្គាហ្សា