ប្រធានបក្សវៀតណាម ស្វាគមន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយអាមេរិក

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានវៀតណាម បានរាយការណ៍ថា អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក To Lam  បានស្វាគមន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយជាមួយសហរដ្ឋអាមេរិក ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ។ លោកបានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន ឆាប់ទទួលស្គាល់វៀតណាមជាសេដ្ឋកិច្ចទីផ្សារ និងលុបចោលការរឹតបន្តឹងការនាំចេញលើទំនិញបច្ចេកវិទ្យាខ្ពស់មួយចំនួន។ មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីទិសដៅ និងវិធានការសំខាន់ៗ ដើម្បីពង្រឹងទំនាក់ទំនងវៀតណាម-អាមេរិក។ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងប៉ុន្មានឆ្នាំខាងមុខ។  ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social ថាលោកទើបតែបានធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសវៀតណាម បន្ទាប់ពីបាននិយាយជាមួយលោក To Lam អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម។ លោកបានសរសេរថា “វានឹងក្លាយជាកិច្ចព្រមព្រៀងដ៏អស្ចារ្យនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លក្ខខណ្ឌ គឺវៀតណាមនឹងបង់ពន្ធ ២០% ដល់សហរដ្ឋអាមេរិកលើទំនិញណាមួយ ដែលបានបញ្ជូនចូលទៅក្នុងទឹកដីរបស់យើង និងពន្ធ ៤០% លើការដឹកជញ្ជូនណាមួយ” ។ ជាការតបស្នងវិញ វៀតណាម នឹងធ្វើអ្វីមួយដែលខ្លួនមិនធ្លាប់ធ្វើពីមុនមក ពោលគឺផ្តល់ឱ្យសហរដ្ឋអាមេរិក នូវលទ្ធភាពសរុបទៅកាន់ទីផ្សាររបស់ខ្លួន សម្រាប់ពាណិជ្ជកម្ម។ លោក ត្រាំ បានសរសេរឲ្យដឹងទៀតថា វៀតណាមនឹង “បើកទីផ្សាររបស់ពួកគេទៅកាន់សហរដ្ឋអាមេរិក” មានន័យថា “យើងនឹងអាចលក់ផលិតផលរបស់យើងទៅប្រទេសវៀតណាមក្នុងអត្រាពន្ធសូន្យ … Continue reading ប្រធានបក្សវៀតណាម ស្វាគមន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយអាមេរិក