បរទេស៖ មន្ត្រីរុស្ស៊ីបាននិយាយថា មេបញ្ជាការរងកង ទ័ពជើងទឹកឧត្តមសេនីយ៍ Mikhail Gudkov ត្រូវបានសម្លាប់ នៅក្នុងការប្រយុទ្ធគ្នា នៅក្នុងតំបន់ព្រំដែននៃខេត្ត Kursk ។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅថ្ងៃនេះថា “ឧត្តមសេនីយ៍ Mikhail Evgenievich Gudkov មេបញ្ជាការរង នៃកងទ័ពជើងទឹក ទទួលបន្ទុកលើកងកម្លាំងជើងគោក និងឆ្នេរសមុទ្រ បានទទួលមរណភាពកាលពីថ្ងៃទី ២ ខែកក្កដា ខណៈដែលកំពុងបំពេញ បេសកកម្មប្រយុទ្ធ នៅតំបន់ព្រំដែនមួយនៃតំបន់ Kursk”។ អភិបាល Primorye លោក Oleg Kozhemyako បាននិយាយមុននេះថា ឧត្តមសេនីយ៍ Gudkov បានស្លាប់រួមជាមួយសមមិត្តរបស់គាត់ ហើយបានផ្ញើការរំលែកទុក្ខ របស់គាត់ទៅកាន់គ្រួសាររបស់ទាហាន។ លោក Oleg Kozhemyako បាននិយាយថា “គាត់គឺជាទាហានដែលមានឆន្ទៈដ៏ខ្លាំងក្លាដែលតែងតែ នៅជាប់នឹងកងទ័ពជើងទឹក។ ឧត្តមសេនីយ៍ Mikhail … Continue reading មេបញ្ជាការរងកងទ័ពជើងទឹករុស្ស៊ី ដែលមានងារជាវីរបុរសរុស្ស៊ី បានស្លាប់នៅក្នុងការប្រយុទ្ធគ្នា នៅក្នុងតំបន់ព្រំដែននៃខេត្ត Kursk
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed