ចិន និងអឺរ៉ុប សម្លឹងមើលកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅ និងការឆ្លើយតបរួមគ្នា ចំពោះបញ្ហាប្រឈមពិភពលោក

ប៉េកាំង៖ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី កាលពីថ្ងៃពុធ ដោយភាគីទាំងពីរ បង្ហាញឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅ និងរួមគ្នាដោះស្រាយ បញ្ហាប្រឈមជាសកល នេះបើយោង តាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ លោក វ៉ាង យី ដែលជាសមាជិកការិយាល័យ នយោបាយ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន បានកត់សម្គាល់ថា ឆ្នាំនេះជាខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសចិន និងសហភាពអឺរ៉ុប  និងខួបលើកទី ៨០ នៃការបង្កើតអង្គការសហប្រជាជាតិ ។ លោកបានលើកឡើងថា ទិដ្ឋភាពអន្តរជាតិកាន់តែស្មុគ្រស្មាញ និងប្រឈមកាន់តែខ្លាំង ប្រទេសចិន និងសហភាពអឺរ៉ុប ក្នុងនាមជាអរិយធម៌ និងកម្លាំងធំៗពីរ ត្រូវការពង្រឹងទំនាក់ទំនង បង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក ទទួលខុសត្រូវ និងបម្រើជាកម្លាំងនៃស្ថិរភាព និងប្រាកដប្រជាពិភពលោក។ ដោយពណ៌នាអំពីកិច្ចប្រជុំ របស់មេដឹកនាំចិន-សហភាព អឺរ៉ុបនាពេលខាងមុខថា ជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលប្រព្រឹត្តទៅ នៅដំណាក់កាលសំខាន់មួយ លោក … Continue reading ចិន និងអឺរ៉ុប សម្លឹងមើលកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅ និងការឆ្លើយតបរួមគ្នា ចំពោះបញ្ហាប្រឈមពិភពលោក