បរទេស៖ របាយការណ៍របស់សារព័ត៌មាន Bloomberg បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone គឺ Foxconn បានបញ្ជូនវិស្វករ និងអ្នកបច្ចេកទេសចិនជាង ៣០០ នាក់ ត្រឡប់ទៅផ្ទះវិញពីរោងចក្ររបស់ខ្លួន នៅក្នុងប្រទេសឥណ្ឌា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងដោយផ្អែក តាមការផ្សាយរបស់ Bloomberg ដោយដកស្រង់ពីអ្នក ដែលដឹងពីបញ្ហានេះថា បុគ្គលិកចិនរបស់ក្រុមហ៊ុនផលិតគ្រឿង អេឡិចត្រូនិកតៃវ៉ាន់ភាគច្រើន នៅរោងចក្រ iPhone នៅភាគខាងត្បូងប្រទេសឥណ្ឌា ត្រូវបានគេប្រាប់ឱ្យចាកចេញ នៅក្នុងការផ្លាស់ប្តូរដែលបានចាប់ផ្តើមប្រហែល ២ ខែមុននេះ ។ របាយការណ៍បានឱ្យដឹងថា នៅពេលនេះ មានតែបុគ្គលិកគាំទ្រមកពីតៃវ៉ាន់ប៉ុណ្ណោះ ដែលស្ថិតនៅក្នុងប្រទេសឥណ្ឌា ។ ហេតុផលសម្រាប់ការសម្រេចចិត្តរបស់ Foxconn ក្នុងការបញ្ជូនបុគ្គលិកចិនត្រឡប់ទៅវិញ គឺមិនច្បាស់លាស់ ក៏ប៉ុន្តែ របាយការណ៍បាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ វាកើតឡើងចំពេលមានរបាយការណ៍ថា មន្ត្រីចិនបានជំរុញ ដោយផ្ទាល់មាត់ដល់ភ្នាក់ងារនិយតកម្ម និងរដ្ឋាភិបាលក្នុងតំបន់ឱ្យរឹត បន្តឹងការផ្ទេរបច្ចេកវិទ្យា និងការនាំចេញឧបករណ៍ ទៅកាន់ប្រទេសឥណ្ឌា និងនៅអាស៊ីអាគ្នេយ៍។ ការផ្លាស់ប្តូរនេះអាចជាការប៉ុនប៉ង … Continue reading ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone បញ្ជូនវិស្វករ និងអ្នកបច្ចេកទេសចិនជាង ៣០០នាក់ ចេញពីរោងចក្រ នៅក្នុងប្រទេសឥណ្ឌា ត្រឡប់ទៅចិនវិញ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed